Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅឃុំជីរោទ៍ ទី១ ស្រុកត្បូងឃ្មុំ។

សហគមន៍កសិកម្មបានទទួលប្រាក់កម្ចីចំនួន ៥០ ០០០ ដុល្លារអាមេរិក ពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មទិញ-លក់ពោតក្រហមក្នុងសហគមន៍កសិកម្មរបស់ខ្លួន។

បន្ទាប់ពីបានទទួលប្រាក់កម្ចី សហគមន៍កសិកម្ម៖ (១)-បានទិញត្រាក់ទ័រចំនួន ១ គ្រឿង (Kubota M6040SU) (២)-បានទិញរ៉ឺម៉កសណ្តោងចំនួន ១ គ្រឿង សម្រាប់ប្រមូលទិញគ្រាប់ពោតពីសមាជិកតាមចំការ យកមកឡសម្ងួត (៣)-កែលម្អទីតាំងឡសម្ងួតពោតរបស់សហគមន៍កសិកម្ម និង (៤)-ទុកជាទុនបង្វិលនៅក្នុងអាជីវកម្មទិញ-លក់ពោត។

សហគមន៍កសិកម្មបានជ្រើសរើសយកវិធីសងត្រលប់វិញ នូវប្រាក់ដើមរៀងរាល់ ៦ ខែម្តង និងសងការប្រាក់រៀងរាល់ខែ ទៅតាមរយៈធនាគារ ARDB ។

ក្រុមការងារក៏បានទៅពិនិត្យ និងបានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ទុនអោយចំគោលដៅ និងត្រូវធ្វើការកត់ត្រាជាប្រចាំអំពីអាជីវកម្មពោតក្រហមឱ្យបានត្រឹមត្រូវ ដើម្បីវិភាគសេដ្ឋកិច្ចតាមវគ្គនីមួយៗ។

 

 

 

Leave a Reply

Your email address will not be published.