Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន

ការជួបសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានទៅជួបសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

គោលបំណង ដើម្បីពិនិត្យការប្រើប្រាស់ប្រាក់កម្ចីពីធនាគារ ARDB របស់គ្រួសារកសិករជាសមាជិកសហគមន៍កសិកម្ម និងពិនិត្យមើលដំណើរការផលិតកម្មបន្លែ។

កសិករ កៀល ធួន បានទទួលប្រាក់កម្ចីក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ចំនួន ៥ ០០០ ដុល្លារអាមេរិក និងកសិករ គង់ សារ៉ុម បានទទួលក្នុងខែធ្នូ ឆ្នាំ ២០២៥ ។

កសិករទាំង ២ នាក់ខាងលើ បានប្រើប្រាស់ប្រាក់កម្ចីនេះទៅវិនិយោគសម្រាប់ពង្រីកផលិតកម្មបន្លែ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក។ ពួកគាត់បានទិញគោយន្ត ម៉ាស៊ីនបូមទឹក រៀបចំប្រព័ន្ធស្រោចស្រពបន្លែ ពង្រីកផ្ទៃដីដាំដុះបន្លែ (ឆ្កាដើមឬស្សីដែលគាត់បានដាំយកទំពាំងលក់ ចោលខ្លះ យកដីដាំបន្លែវិញ) និងប្រើប្រាស់ថវិការមួយចំនួនជាទុនបង្វិល សម្រាប់ពូជ ជី ថ្នាំកសិកម្ម និងពលកម្មខ្លះ ផងដែរ។

បច្ចុប្បន្ន កសិករមានដី ២,៥ ហិកតា ប៉ុន្តែដីដាំបន្លែជាក់ស្តែងចំនួន ២ ហិកតា។ គាត់ដាំបន្លែចម្រុះ វិលជុំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្លែដែលគាត់ដាំ រួមមាន៖ បន្លែស្ពៃជ្រក់ បន្លែផ្កាស្ពៃ ស្ពៃក្កោប ត្រប់ស្រួយ ត្រប់វែង និងម្ទេសដៃនាង។

 

 

 

Leave a Reply

Your email address will not be published.