ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសាមគ្គីភូមិសូ នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសហការជាមួយក្រុមអ្នកផ្ដល់សេវាកម្មទី ១ ទៅជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសាមគ្គីភូមិសូ នៅភូមិសូ ឃុំដូនស ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ៧ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។
គោលបំណង ដើម្បីទៅធ្វើការវាយតម្លៃ និងដាក់ពិន្ទុ (FEAT TO RISE and Scorecard) លើសហគមន៍កសិកម្ម ខាងលើ។
ជាលទ្ធផល៖ ក្រុមការងារបានណែនាំអំពីគោលបំណងនៃការជួបនេះ ហើយបុគ្គលិកនៃក្រុមអ្នកផ្ដល់សេវាកម្មទី ១ បានសម្ភាសថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដោយបានអានសំណួរម្តងមូយៗ និងបានពន្យល់ក្នុងករណីដែលពួកគាត់មិនទាន់យល់ច្បាស់។ ជាមួយនេះដែរ លោកទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត ក៏បានពន្យល់បន្ថែមក្នុងករណីសំណួរ ឬចម្លើយខ្លះ ដែលនៅមានភាពស្រពិចស្រពិល និងជួយរំលឹកផងដែរក្នុងករណីមានភាពភ្លេចភ្លាំងនូវរាល់ឯកសារពាក់ព័ន្ធ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះ បានបង្កើតដោយកម្មវិធី ASPIRE-AT នៅឆ្នាំ ២០២៣ ដែលបច្ចុប្បន្នមានសមាជិក ១៥២ នាក់ ក្នុងនោះមានស្រ្តី ៥៧ នាក់។ ជាមួយនេះដែរ សមាជិក ២ នាក់ ត្រូវបានធនាគារ ARDB កំពុងរៀបចំឯកសារផ្តល់ប្រាក់កម្ចីសម្រាប់ទុនវិនិយោគផលិតបន្លែក្នុងផ្ទះសំណាញ់ ដោយសារតែសហគមន៍កសិកម្មនេះ មានសក្តានុពលខ្ពស់ក្នុងផលិតកម្មបន្លែ។














