Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព ចំនួន ៣ គ្រួសារ នៅខេត្តប៉ៃលិន

ការជួបជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព ចំនួន ៣ គ្រួសារ នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព ចំនួន ៣ គ្រួសារ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

កសិករដែលជាសមាជិកសហគមន៍កសិកម្មទាំង ៣ គ្រួសារខាងលើ កំពុងដាំបន្លែ និងប្រមូលផលបន្លែ រួមមាន៖ សណ្តែកកួរ ត្រសក់ ខ្ទឹមស្លឹក និងម្ទេសហាវ៉ៃ។ កសិករបានលើកថា បន្លែបច្ចុប្បន្នមានតម្លៃទាបជាងកាលពីរដូវប្រមូលផលវគ្គមុន ដោយត្រសក់មានតម្លៃ ៤០០ – ៦០០ រៀល/គីឡូក្រាម សណ្តែកគួរមានតម្លៃ ១ ២០០ រៀល/គីឡូក្រាម និងខ្ទឹមស្លឹកមានតម្លៃ ៣ ០០០ រៀល/គីឡូក្រាម។

 

 

 

Leave a Reply

Your email address will not be published.