Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបសមាជិកសហគមន៍កសិកម្មដានរុនសាមគ្គី សហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ និងសហគមន៍កសិកម្មកសិករកន្រ្តាំងសាមគ្គីអភិវឌ្ឍន៍ នៅខេត្តសៀមរាប

ការជួបសមាជិកសហគមន៍កសិកម្មដានរុនសាមគ្គី សហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ និងសហគមន៍កសិកម្មកសិករកន្រ្តាំងសាមគ្គីអភិវឌ្ឍន៍ នៅខេត្តសៀមរាប

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបសមាជិកសហគមន៍កសិកម្មដានរុនសាមគ្គី សហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ និងសហគមន៍កសិកម្មកសិករកន្រ្តាំងសាមគ្គីអភិវឌ្ឍន៍។

គោលបំណង ដើម្បីតាមដានការអនុវត្តសកម្មភាព ផលិតកម្មស្របតាមគោលបំណងកម្ចីរបស់កសិករដែលទទួលបានប្រាក់កម្ចីពីធនាគារ ARDB និងជួបកសិករនៅសហគមន៍កសិកម្ម មានដូចខាងក្រោម៖

១-កសិករ គី គាំ ជាសមាជិកសហគមន៍កសិកម្មដានរុនសាមគ្គី នៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម បានទទួលប្រាក់កម្ចីកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំនួន ២០ ០០០ដុល្លារអាមេរិក។ គាត់បានយកទៅពង្រីកទ្រុង និងពង្រីកចំនួនមេពង។ មុនពេលទទួលបានប្រាក់កម្ចី គាត់អាចលក់មាន់បានចំនួន ២ ដងក្នុង ១ ខែ ចន្លោះពី ២០ ក្បាលទៅ ៣០ ក្បាល មានតម្លៃ ១៥ ០០០រៀល ក្នុង ១ គីទ្បូក្រាម។ ក្រោយពេលពង្រីកផលិតកម្ម គាត់អាចលក់មាន់ចន្លោះពី ៧០ ក្បាលទៅ ៨០ ក្បាលក្នុង ១ ខែ។ បច្ចុប្បន្នគាត់បានសាងសង់ទ្រុងបង្កាត់សិប្បនិម្មិតទំហំ ៦ ម៉ែត្រ X ៨ ម៉ែត្រ ដោយមានចំនួន ៨ ប្រឡោះ មានមាន់មេពូជចំនួន ១៥០ ក្បាល មាន់សាច់ចំនួន ២០០ ក្បាល និងកូនមាន់ចំនួន ២០០ ក្បាល។ សម្រាប់ទីផ្សាររបស់គាត់ ការលក់មាន់មិនមានបញ្ហាទេ ព្រោះមានឈ្មួញកណ្តាលដើរប្រមូលទិញជារៀងរាល់ខែ។

២-កសិករ ស៊ុន ឃន់ ជាសមាជិកសហគមន៍កសិកម្មដានរុនសាមគ្គី នៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម បានទទួលប្រាក់កម្ចីកាលពីថ្ងៃទី ២​ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំនួន ៧ ០០០ដុល្លាអាមេរិក។ គាត់បានយកទៅពង្រីកទ្រុង និងពង្រីកចំនួនមេពង ដោយបានសាងសង់ទ្រុងថ្មីទំហំ ៥ម៉ែត្រ X ២០ម៉ែត្រ ដោយមានចំនួន ៣ ប្រឡោះ មានមាន់សាច់ចំនួន ៣០០ ក្បាល ។ ក្រៅពីនោះ លោកមានមាន់ពូជចំនួន ៣០០ ក្បាល អាចផលិតពងបានចំនួន ១ ៦០០ គ្រាប់ក្នុង ១ ខែ មានទូភ្ញាស់ចំនួន ២ (ទំហំ ១ ២០០គ្រាប់ និង ២ ០០០គ្រាប់) អាចផលិតកូនបានចំនួន ៨០០ កូន ក្នុង ១ ខែ ។ លោកគ្រោងពង្រីកចំនួនមាន់សាច់ចំនួន ៣០០ ក្បាល បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។

៣-កសិករ ឈាង លាន ជាសមាជិកសហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ទើបតែខាងធនាគារ ARDB អញ្ជើញមកការិយាល័យនៅរសៀលនេះ ដោយភ្ជាប់មកជាមួយនូវឯកសារប្លង់ដី និងឯកសារពាក់ព័ន្ធនានា ដើម្បីទទួលបានប្រាក់កម្ចី។

៤-កសិករ ខ្វាត មត្តី ជាសមាជិកសហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍន៍ នៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង មិនទាន់ទទួលបានប្រាក់កម្ចីនៅឡើយទេ កំពុងរង់ចាំការជូនដំណឹងពីធនាគារ ARDB ។

 

 

 

Leave a Reply

Your email address will not be published.