ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទួលសាលា សហគមន៍កសិកម្មស្វាយចន្ទីថ្លាតរុងរឿង និងសហគមន៍កសិកម្មឃុំថ្លាត នៅខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទួលសាលា សហគមន៍កសិកម្មស្វាយចន្ទីថ្លាតរុងរឿង និងសហគមន៍កសិកម្មឃុំថ្លាត។
គោលបំណង ដើម្បីតាមដានវឌ្ឍនភាពផលិតនិងបរិមាណផ្គត់ផ្គង់ទីផ្សារ និងពិនិត្យទីតាំងដីសហគមន៍កសិកម្ម។
សកម្មភាព និងលទ្ធផល៖
+បានជួបថ្នាក់ដឹកនាំសហគមន៍កសិកម្មទួលសាលា៖
-ពិភាក្សាអំពីការផលិតឆ្នាំ ២០២៦ ស្វាយចន្ទីមិនសូវបានផលទេ ដោយសាររត់ភៀសសឹកមិនបានថែទាំដិតដល់ និងមានភ្លើងចេះខូចខាតប្រហែល ៣០%
-ក្នុងខែកុម្ភៈ គ្រាប់ស្វាយចន្ទីបាន ១ គីឡូក្រាមមានតម្លៃ ៦ ៧០០រៀល ដោយឈ្មួញក្នុងស្រុកអន្លង់វែងជាអ្នកប្រមូលទិញ
-សហគមន៍កសិកម្មមានដីជាកម្មសិទ្ធិទំហំ ៥០ម៉ែត្រ x ៧០ម៉ែត្រ ដែលជាប្លង់ត្រឹមស្រុក។
+បានជួបថ្នាក់ដឹកនាំសហគមន៍កសិកម្មស្វាយចន្ទីថ្លាតរុងរឿង៖
-ឆ្នាំ ២០២៥ ប្រមូលផលបានសរុប ៣០០តោន តិចជាងកាលពីឆ្នាំ ២០២៤ ចំនួន ៤២តោន ដោយសារគ្រោះធម្មជាតិ។ ចំណែកតម្លៃកាលពីឆ្នាំ ២០២៥ ដើមខែបាន ១ គីឡូក្រាមមានតម្លៃ ៥ ០០០រៀល បន្ទាប់មក ៤ ៥០០រៀល
-ក្នុងឆ្នាំ ២០២៦ គិតត្រឹមខែកុម្ភៈ បានចាប់ផ្តើមប្រមូលផលបណ្តើៗហើយ ដោយ ១ គីឡូក្រាមមានតម្លៃ ៦ ៧០០ ទៅ ៦ ៨០០រៀល
-ពិនិត្យចំការស្វាយចន្ទីរបស់កសិករ ញ៉ែត ថុល មានផ្ទៃដីសរុបទំហំ ៣ ហិកតា ដោយសង្កេតឃើញថាចន្ទីមានផ្លែល្អ គាត់សង្ឃឹមថាឆ្នាំនេះនឹងទទួលបានផល ១ ហិកតាទទួលបាន ៣ តោន ទៅ ៣ តោនកន្លះ។
+បានជួបថ្នាក់ដឹកនាំសហគមន៍កសិកម្មឃុំថ្លាត៖
-ការផលិតឆ្នាំនេះ មិនសូវបានផលទេ ចូលដល់ខែកុម្ភៈហើយ មិនទាន់បានប្រមូលផល ដោយសារមិនបានថែទាំដិតដល់ ជាប់រវល់ភៀសខ្លួន
-តម្លៃទីផ្សារស្វាយចន្ទី ឈ្មួញមកទិញដល់កន្លែង ១ គីឡូក្រាមមានតម្លៃ ៦ ៨០០រៀល
-ផលប៉ះពាល់ដោយសារសង្គ្រាម ចំការស្វាយចន្ទីរបស់ភៀសសឹក មិនបានថែទាំ ដោយខូចខាតប្រហែល ៣០% ។ សហគមន៍កសិកម្មមានដីជាកម្មសិទ្ធិ អាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធបាន
-បញ្ហាប្រឈម៖ បច្ចេកទេសផលិតនៅមានកំរិត។





