March 4, 2026
ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ) នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ) នៅភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។
គោលបំណងនៃជំនួបនេះ ដើម្បី (១) ពិនិត្យ និងតាមដានវឌ្ឍនភាពសហគមន៍កសិកម្ម និងបញ្ហាប្រឈមដែលបានជួបប្រទះអំឡុងពេលអនុវត្តសកម្មភាព (២) ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានរបស់ធនាគារ ARDB តាមរយៈកម្មវីធី ASPIRE-AT (៣) ប្រមូលព័ត៌មានទិន្ន័យលក់កសិផលប្រចាំខែរបស់សហគមន៍កសិកម្ម សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងប្រពន្ធ័ MIS និង (៤) រៀបចំផែនការផលិតកម្មសម្រាប់ភ្ជាប់ជាមួយទីផ្សារប្រមូលទិញ។






