Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរីកចំរើនទួលអំពិល នៅខេត្តកំពង់ស្ពឺ

ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរីកចំរើនទួលអំពិល នៅខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរីកចំរើនទួលអំពិល នៅក្នុងភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលមានអ្នកចូលរួមសរុប ១២ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។

ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT និងគោលការណ៍កម្ចីរបស់ធនាគារ ARDB តាមរយៈកម្មវិធី។

លទ្ធផល៖

១.បានបង្ហាញដោយសង្ខេបអំពីកម្មវិធី ASPIRE-AT និងលទ្ធផលនៃការអនុវត្តកម្មវិធី នៅខេត្តកំពង់ស្ពឺ ជាពិសេសការគាំទ្រសហគមន៍កសិកម្មក្នុងឃុំទួលអំពិលនេះ សម្រាប់ផលិតកម្មមាន់ស្រែ។

២.បានបង្ហាញអំពីគោលការណ៍កម្ចីរបស់ធនាគារ ARDB តាមរយៈកម្មវិធី។ លក្ខខណ្ឌ និងឯកសារតម្រូវសម្រាប់កម្ចីជាលក្ខណៈសហគមន៍កសិកម្ម និងជាលក្ខណៈសមាជិក ដោយមានប្រាក់រង្វាន់ (Blocked grant) បន្ទាប់ពីសហគមន៍កសិកម្ម និងសមាជិក បានសងត្រលប់នូវប្រាក់កម្ចីមកធនាគារវិញគ្រប់ចំនួន។

៣.សំណួរ-ចំលើយ ដែលពាក់ព័ន្ធនឹងនីតិវិធីក្នុងការខ្ចី ការសង អាត្រការប្រាក់ ទំហំកម្ចី រយៈពេលសង ។ល។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានទៅពិនិត្យកន្លែងចិញ្ចឹមមាន់ របស់សមាជិកសហគមន៍កសិកម្ម ផងដែរ។

 

 

Leave a Reply

Your email address will not be published.