Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបានទៅពិនិត្យ និងប្រមូលទិន្នន័យលក់ផលិតផលកសិកម្ម របស់សហគមន៍កសិកម្មស្រែអន្ទាក់ពន្លកថ្មី នៅខេត្តប៉ៃលិន

ក្រុមការងារបានទៅពិនិត្យ និងប្រមូលទិន្នន័យលក់ផលិតផលកសិកម្ម របស់សហគមន៍កសិកម្មស្រែអន្ទាក់ពន្លកថ្មី នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានទៅពិនិត្យ និងប្រមូលទិន្នន័យលក់ផលិតផលកសិកម្ម របស់សហគមន៍កសិកម្មស្រែអន្ទាក់ពន្លកថ្មី នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

សហគមន៍កសិកម្មស្រែអន្ទាក់ពន្លកថ្មី បានចូលរួមជាមួយកម្មវិធី ASPIRE AT កាលពីឆ្នាំ ២០២៥ មានសមាជិកចំនួន ៤៩ គ្រួសារ ក្នុងនោះមានមេគ្រួសារជាស្រ្តី ២៤ នាក់។

ជាលទ្ធផល បានពិនិត្យការដាំបន្លែរបស់កសិករ ៣ នាក់ ដែលកំពុងដាំបន្លែចម្រុះ រួមមាន៖ ត្រសក់ សណ្តែកកួរ ត្រប់វែង ម្ទេសដៃនាង ម្ទេសផ្លោក ឬ ម្ទេសបន្លែ និងសណ្តែកដី ។ល។ ក្នុងចំណោមកសិករទាំង ៣ នាក់ មានកសិករ ១ នាក់ឈ្មោះ គង់ ស្រីម៉ៅ បានដាំបន្លែចម្រុះវិលជុំលើផ្ទៃដីទំហំ ៥ ហិកតា។ ពេលនេះ គាត់កំពុងប្រមូលផលសណ្តែកដីលើផ្ទៃដីទំហំ ២ ហិកតា និងម្ទេសផ្លោក ឬ ម្ទេសបន្លែលើផ្ទៃដីទំហំ ០.១៦ ហិកតា។ ចំពោះម្ទេសផ្លោក ឬ ម្ទេសបន្លែ គាត់លក់បាន ៣០០ រៀល/គីឡូក្រាម និងលក់បានប្រមាណ ៥០០ គីឡូក្រាម រួចហើយ។ ចំណែកសណ្តែកដីពុំទាន់ដឹងថាបានតម្លៃប៉ុន្មាននៅឡើយទេ នៅពេលនេះ ប៉ុន្តែកាលពីប្រមូលផលវគ្គមុន គាត់លក់បានតម្លៃ ៣ ៥០០ រៀល/គីឡូក្រាម។ គាត់ក៍បានដាំត្រសក់លើផ្ទៃដីទំហំ ០.២៤ ហិកតា ដែលនឹងប្រមូលផលនៅខែមីនា ខាងមុខនេះ។ បន្ទាប់មកក្រុមការងារ បានទៅមើលចំការដាំបន្លែរបស់កសិករឈ្មោះ ម៉ែល ប៊ុនធៀង ដែលនៅពេលនេះ កំពុងប្រមូលផលសណ្តែកកួរលើផ្ទៃដីទំហំ ០.១៦ ហិកតា ដោយក្នុង ១ ថ្ងៃ គាត់បេះបាន ៨០-៩០ គីឡូក្រាម។ សណ្តែកកួរលក់បានតម្លៃតាមលំដាប់ រួមមាន៖ ៤ ០០០រៀល ១ ៥០០រៀល និង ១ ០០០ រៀលក្នុង ១ គីឡូក្រាម ទៅតាមទីផ្សារ។ ក្រៅពីនេះ គាត់ក៍បានដាំបន្លែម្ទេសដៃនាងលើផ្ទៃដីទំហំ ០.១៦ ហិកតា ដែលនៅពេលនេះ កំពុងចេញផ្កា។ បន្លែភាគច្រើនរបស់សហគមន៍កសិកម្ម ត្រូវបានអ្នកប្រមូលទិញ យកទៅលក់បន្តនៅផ្សារភួពុយ នៅខេត្តបាត់ដំបង។

 

 

 

Leave a Reply

Your email address will not be published.