ក្រុមការងារបានជួបជាមួយសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។
ជំនួបនេះ មានគោលបំណងទៅប្រមូលទិន្នន័យព័ត៌មានលក់កសិផល (Sale info) សម្រាប់សហគមន៍កសិកម្ម និងពិនិត្យការផលិតបន្លែរបស់សមាជិកសហគមន៍កសិកម្ម ផងដែរ។
ជាលទ្ធផល៖
-បានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អំពីទម្រង់កត់ត្រាទិន្នន័យលក់កសិផលប្រចាំខែ ដោយមានការចុះហត្ថលេខា និងបោះត្រា ជំនួសឱ្យវិក័យបត្រទិញលក់
-បានជួបជាមួយកសិករនាំមុខ រិន ធារិទ្ធ ដើម្បីពិនិត្យការផលិតបន្លែសុវត្ថិភាព និងការចែករំលែកចំណេះដឹង អំពីបច្ចេកទេសដាំដុះដំណាំប្រកបដោយសុវត្ថិភាព និងបានសហការណ៍ជាមួយមន្ត្រីកសិកម្មឃុំ ក្នុងការដាំដុះដំណាំដោយប្រើប្រាស់ជីសរីរាង្គ និងជីបំប៉នទឹក ដែលបានរៀនចេះពីសហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង នាពេលកន្លងមក
-សម្រាប់កសិករនាំមុខ រិន ធារិទ្ធ ក្នុងខែកុម្ភៈ បានប្រមូលផលសាលាដស្រួយ សាលាដពណ៌ស្វាយ ខាត់ណាដើមធំ និងស្ពៃក្ដោប សរុបចំនួន ៦០០ គីទ្បូក្រាម ក្នុងនោះមានសាលាដស្រួយ ៥០គីទ្បូក្រាម X ៧ ០០០រៀល = ៣៥០ ០០០រៀល សាលាដពណ៌ស្វាយ ៥០គីទ្បូក្រាម X ៧ ០០០រៀល = ៣៥០ ០០០រៀល ខាត់ណាដើមធំ ៥០០គីទ្បូក្រាម X ៤ ០០០រៀល = ២ ០០០ ០០០រៀល និងមានបន្លែជាច្រើនមុខផ្សេងទៀត កំពុងប្រមូលផល និងលក់បន្តបន្ទាប់ ផងដែរ។







