Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មគ្រាប់ពូជមាស នៅខេត្តព្រះសីហនុ

ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មគ្រាប់ពូជមាស នៅខេត្តព្រះសីហនុ

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មគ្រាប់ពូជមាស (ផលិកម្មមាន់) និងកសិករនាំមុខដែលជាសមាជិកសហគមន៍កសិកម្ម នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៥នាក់ ក្នុងនោះមានស្រ្តី ១នាក់។

ជាលទ្ធផល៖

-បានណែនំាថ្នាក់ដឹកនាំសហគមន៍កសិកម្ម អំពី ការជ្រើសរើសសមាជិកសមាជិកសហគមន៍កសិកម្ម ដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB ដោយបានផ្សព្វផ្សាយលក្ខខណ្ឌតម្រូវចាំបាច់ ដែលអាចទទួលបានប្រាក់កម្ចីពីធនាគារ មានដូចជា៖ (១)អាយុក្រោម ៦០ឆ្នាំ (២)មានរបស់បញ្ចាំ ដូចជា ប្លង់ដីរឹង ដោយមានការបញ្ជាក់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ខេត្ត (៣)មានការចិញ្ចឹមមាន់ជាក់ស្តែង និង (៤)សាម៉ីខ្លួន ឬ សមាជិកគ្រួសារមានមុខរបរ ឬ មានប្រាក់ចំណូល។

-បានណែនាំ អំពី ការប្រមូលព័ត៌មានទិញលក់កសិផលពីសមាជិកសហគមន៍កសិកម្ម (ដូចជា ឯកសារពាក់ព័ន្ធនឹងការទិញលក់…)

-បានពិភាក្សាជាមួយកសិករនាំមុខ អំពី ការចុះស្រង់បញ្ជីឈ្មោះសមាជិកសហគមន៍កសិកម្ម ដែលមានសក្តានុពលជាងគេ ក្នុងការចិញ្ចឹមមាន់

-បានជម្រុញការពង្រីកការចិញ្ចឹមមាន់បន្ថែម ដោយមានការជួយណែនាំពីកសិករនាំមុខ អំពី បច្ចេកទេសនិងបទពិសោធន៍ជោគជ័យ

-បានពិភាក្សា អំពី ការប្រមូលប្រាក់សមាជិកភាព និងប្រាក់ទិញភាគហ៊ុន

-បានពិភាក្សា អំពី អ្នកប្រមូលទិញកសិផលក្នុងស្រុក (Local buyer) និងទីផ្សារ នៅក្នុងតំបន់

-បច្ចុប្បន្ននេះ សហគមន៍កសិកម្មគ្រាប់ពូជមាស មានសមាជិកចិញ្ចឹមមាន់ ដែលមានសក្តានុពលជាងគេចំនួន ១៥ គ្រួសារ

-បានពិភាក្សា អំពី បញ្ហាប្រឈមនានា និងឱកាសក្នុងការចូលរួមជាមួយសហគមន៍កសិកម្ម

-បានពិនិត្យទីតាំងចិញ្ចឹមមាន់របស់លោកស្រី សុខ សំអាង ជាកសិករនាំមុខ របស់សហគមន៍កសិកម្មគ្រាប់ពូជមាស។ បច្ចុប្បន្ន លោកស្រី មានមាន់សរុប ២៥០ក្បាល ក្នុងនោះមានមេពូជ ៣៥ក្បាល បាពូជ ៧ក្បាល មាន់ជំទង់ និងកូនមាន់ ២០៨ក្បាល។ មេមាន់ពូជ ៣៥ក្បាល របស់គាត់ ផលិតពងបាន ១៥គ្រាប់ ក្នុង ១ ថ្ងៃ។ គាត់ប្រាប់ថា ឱ្យតែមានមាន់លក់ ឈ្មួញទទួលទិញទាំងអស់។ ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់គាត់ កន្លងមក ក្នុងរយៈពេល ១ ឆ្នាំ គាត់ទទួលបានប្រាក់ចំណូលប្រមាណ ១,៦៧លាន (ស្មើនឹង 417.5$) ។

 

 

Leave a Reply

Your email address will not be published.