Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសាមគ្គីអំពិលតាពក នៅខេត្តត្បូងឃ្មុំ

ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសាមគ្គីអំពិលតាពក នៅខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសាមគ្គីអំពិលតាពក នៅភូមិទំពាំងប្ញស្សី ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលមានអ្នកចូលរួមសរុប ១០ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។

ជំនួបនេះ មានគោលបំណង៖ (១)-ធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍កសិកម្ម (២)-ពិភាក្សាអំពីផែនការអាជីវកម្មមាន់ស្រែរបស់សហគមន៍កសិកម្ម (៣)-ការរៀបចំឯកសារពាក់ព័ន្ធ និងការបែងចែកអ្នកទទួលខុសត្រូវ សម្រាប់កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០២៥ និង (៤)-ផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

 

 

Leave a Reply

Your email address will not be published.