ការជួបសមាជិកសហគមន៍កសិកម្មភូមិត្រពាំងកំពឹស នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបសមាជិកសហគមន៍កសិកម្មភូមិត្រពាំងកំពឹស នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
គោលបំណងនៃការជួបនេះ ដើម្បី៖
១-ពិភាក្សាអំពីស្ថានភាពផលិតកម្មបន្លែ និងទីផ្សារ។ សមាជិកដែលដាំបន្លែលក្ខណៈអាជីព បានប្រមូលផល និងដាំបន្ត ដែលភាគច្រើនយកទៅលក់នៅទីផ្សារដោយខ្លួនឯង ក្នុងតម្លៃជាមធ្យម ២ ៥០០រៀល/គីទ្បូក្រាម និងមិនមានបញ្ហាទីផ្សារទេ
២-ពិភាក្សាអំពីការផ្តល់តារាងសម្រាប់កត់ត្រាបរិមាណផលបន្លែប្រចាំខែ របស់សមាជិកនីមួយៗ ដើម្បីបង្កភាពងាយស្រួលប្រមួលទិន្នន័យលក់បន្លែ ប្រចាំឆ្នាំ
៣-ផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ដើម្បីឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្មយល់កាន់តែច្បាស់ យកទៅផ្សព្វផ្សាយបន្តដល់សមាជិក។ ក្នុងពេលនេះដែរ មានសមាជិកជាស្ត្រី ៣ រូបបានចុះឈ្មោះស្នើសុំកម្ចីសម្រាប់អាជីវកម្មបន្លែ
៤-ពិភាក្សាអំពីការដឹកនាំរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាការដោះស្រាយបញ្ហានានា ដើម្បីឱ្យសហគមន៍កសិកម្មមានដំណើរការល្អ ដោយបង្កើនសមត្ថភាពផលិត សម្រាប់បំពេញតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូល
៥-ជំរុញ និងណែនាំកសិករនាំមុខ ឱ្យយកចិត្តទុកដាក់ ប្រើប្រាស់បច្ចេកទេសដាំដុះ ដែលយកទៅអនុវត្តផ្ទាល់ខ្លួន និងចែករំលែកទៅសមាជិកដទៃទៀត ដោយការផលិតត្រូវចំណាយតិច និងទទួលបានផលច្រើន ប្រកបដោយគុណភាព និងសុវត្ថិភាព។







