វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មស្វាយចន្ទីឃុំតាឡាត នៅខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មស្វាយចន្ទីឃុំតាឡាត នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន។
សមាសភាពចូលរួមសរុប ៨ នាក់ ក្នុងនោះមានស្ត្រី ១ នាក់ រួមមាន៖
– ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ៥ នាក់
– មន្ត្រីអនុវត្តកម្មវិធី ១ នាក់
– មន្ត្រីកសិកម្មឃុំ ២ នាក់។
គោលបំណង៖
១.ពង្រឹងការងារផលិតភាពកសិកម្ម
២.សិក្សាអំពីតម្រូវការបច្ចេកទេសកសិកម្ម
៣.ណែនាំអំពីការរៀបចំសន្និបាតប្រចាំឆ្នាំ
៤.ណែនាំអំពីការរៀបចំកត់ត្រាបញ្ជីស្នាម។
លទ្ធផលសម្រេចបាន៖
– មន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត បានណែនាំអំពី ការរៀបចំធ្វើបច្ចប្បន្នភាពទិន្នន័យសមាជិកសហគមន៍កសិកម្ម (ទំហំផលិតកម្ម ដើមទន់ )
– បានណែនាំអំពី វិធីសាស្ត្រក្នុងការទំនាក់ទំនងជាមួយអ្នកប្រមូលទិញ (បញ្ជីអ្នកប្រមូលទិញ) និងការចចារទិញលក់ ឱ្យមានប្រសិទ្ធភាព និងទទួលបានផលចំណេញ
– ជម្រុញឱ្យសហគមន៍កសិកម្មរៀបចំផែនការអាជីវកម្មដោយមានការសម្របសម្រួលពីមន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត
– លោក ភុយ ខុំ ប្រធានសហគមន៍កសិកម្មស្វាយចន្ទីឃុំតាឡាត បានលើកឡើងអំពី កម្រិតយល់ដឹងរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដោយស្នើសុំឱ្យមានរៀបចំវគ្គពង្រឹងផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីឱ្យសហគមន៍កសិកម្មដំណើរការបានល្អ
– បានណែនាំអំពី ការរៀបចំសន្និបាតសហគមន៍កសិកម្ម
– បានបង្រៀនអំពី ការកត់ត្រាបញ្ចីស្នាម (សៀវភៅចេញ សៀវភៅចូល ប័ណ្ណចំណូល ប័ណ្ណចំណាយ)
– បានប្រគល់-ទទួល សៀវភៅសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្មស្វាយចន្ទីឃុំតាឡាត។
ផែនការបន្ត ឆ្នាំ ២០២៦ របស់សហគមន៍កសិកម្ម៖
១. រៀបចំសន្និបាតប្រចាំឆ្នាំនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦
២. រៀបចំកៀគរប្រាក់ភាគហ៊ុន ដើម្បីប្រមូលទិញគ្រប់ស្វាយចន្ទី
៣. ស្នើសុំរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសអំពី ដំណាំស្វាយចន្ទី ពេលប្រមូលផល និងក្រោយពេលប្រមូលផល។




