Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអណ្តូងពោធិអភិវឌ្ឍន៍ នៅខេត្តស្វាយរៀង

ការជួបថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអណ្តូងពោធិអភិវឌ្ឍន៍ នៅខេត្តស្វាយរៀង

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអណ្តូងពោធិអភិវឌ្ឍន៍ នៅភូមិអារក្សស្វាយ ឃុំអណ្តូងពោធិ ស្រុករមាសហែក។

ការជួបនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សា អំពី៖

១-ស្ថានភាពផលិតកម្មមាន់របស់សមាជិកសហគមន៍កសិកម្ម ដោយបច្ចុប្បន្ន មានសមាជិកចំនួន ១០គ្រួសារ កំពុងចិញ្ចឹមមាន់ពី ២០០ – ៣០០ក្បាល តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងបានលក់ជារៀងរាល់ខែ។ ចំពោះសមាជិកផ្សេងទៀត ចិញ្ចឹមពី ២០-៥០ ក្បាល ជាលក្ខណៈពាក់កណ្តាលបច្ចេកទេស។ សម្រាប់ខែមករា ២០២៦ នេះ សហគមន៍លក់មាន់បានចំនួន ១ ២០០ ក្បាល ដោយក្នុងតម្លៃ ១៦ ០០០រៀល/គីទ្បូក្រាម។

២-កសិករនាំមុខ ដែលបានជ្រើសរើសសម្រាប់ឆ្នាំ ២០២៦ គឺលោក រស់ ឆែម ដែលបច្ចុប្បន្ន មានមាន់សរុបចំនួន ២៨០ ក្បាល ក្នុងនោះមេ-បាចំនួន ៨០ ក្បាល និងមានទូភ្ញាស់ ១ គ្រឿងចំណុះ ៥០០ ពង កំពុងដំណើរការ និងលក់កូនមាន់បានចំនួន ៤០០ក្បាល/ខែ ទៅឱ្យសមាជិកសហគមន៍កសិកម្ម និងកសិករក្នុងតំបន់។

៣-ជាមួយនេះដែរ បានណែនាំអំពីការប្រជុំរបស់ថ្នាក់ដឹកនាំ និងសមាជិក ដើម្បីពង្រីកអាជីវកម្ម និងរកដំណោះស្រាយនានា ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងរកទីផ្សារអោយមានភាពប្រសើរឡើង។

 

 

 

Leave a Reply

Your email address will not be published.