Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សហគមន៍កសិកម្ម ឃុំជប់វារី ផលិតកម្មបន្លែ នៅខេត្តបន្ទាយមានជ័យ

សហគមន៍កសិកម្ម ឃុំជប់វារី ផលិតកម្មបន្លែ នៅខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានទៅកាន់សហគមន៍កសិកម្ម ឃុំជប់វារី ផលិតកម្មបន្លែ នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។

គោលបំណង ដើម្បីប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ដើម្បី៖

១-ជ្រើសរើសកសិករឆ្នើម៖ ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសរើសលោកស្រី យ៉ត គឹមអួត ជាកសិករឆ្នើម ព្រោះគាត់បាន និងកំពុងដាំបន្លែលក់ជាប្រចាំ៖

-ដាំម្ទេសលើផ្ទៃដីទំហំ ២ ៤០០ ម៉ែត្រការេ

-ដាំប៉េងប៉ោះធំ លើផ្ទៃដីទំហំ ៨០០ ម៉ែត្រការេ

-ដាំប៉េងប៉ោះឈឺរី លើផ្ទៃដីទំហំ ៨០០ ម៉ែត្រការេ

-ដាំល្ពៅលើផ្ទៃដីទំហំ ៥ ០០០ ម៉ែត្រការេ

-ដាំពោតលើផ្ទៃដីទំហំ ៥ ០០០ ម៉ែត្រការេ

-បណ្តុះកូនដំណាំលក់ បាន ៥ ០០០ កូន / ខែ

-គិតជាមធ្យម ប្រមូលផលចម្រុះ បាន ២០០ គីទ្បូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារ (ផ្សារចក្រី នៅស្រុកព្រះនេត្រព្រះ ផ្សារសិរីសោភ័ណ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងផ្សារក្រឡាញ់ នៅខេត្តសៀមរាប)

២-កំណត់កាលបរិច្ឆេទរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២៥៖ ក្រុមប្រឹក្សាភិបាលបានសម្រេចកំណត់យកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើមហាសន្និបាត

៣-វឌ្ឍនភាពនៃការអនុវត្តផលិតកម្ម៖ ក្រុមប្រឹក្សាភិបាល សន្យានឹងផ្សព្វផ្សាយឱ្យសមាជិកបង្កើនការបន្លែតម្រូវតាមទីផ្សារ

៤-កសិករមានតម្រូវការប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT ៖ ក្រុមប្រឹក្សាភិបាល នឹងផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្ម ដែលកំពុងដាំបន្លែលក់ អំពីប្រាក់កម្ចីពីធនាគារ ARDB សម្រាប់ពង្រីកការដាំបន្លែ

៥-ជ្រើសរើសសមាជិកសហគមន៍កសិកម្មបន្ថែម៖ ក្រុមប្រឹក្សាភិបាល នឹងផ្សព្វផ្សាយដល់កសិករដែលមានបំណងស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម។

 

 

 

Leave a Reply

Your email address will not be published.