February 11, 2026
ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះឃុំកោះខែល នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះឃុំកោះខែល នៅស្រុកស្អាង។
កិច្ចពិភាក្សានេះ ដើម្បីជ្រើសរើសកសិករនាំមុខ ក្នុងខ្សែច្រវាក់តម្លៃបន្លែ ពីក្នុងសហគមន៍កសិកម្ម ផ្អែកតាមលក្ខណៈវិនិច្ឆ័យ ដែលបានណែនាំដោយលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ។ ការចុះជ្រើសរើសនេះ ធ្វើឡើងផ្ទាល់នៅចម្ការរបស់កសិករ ដែលមានការចូលរួមពីប្រធានសហគមន៍កសិកម្មបន្លែចម្រុះឃុំកោះខែល ដោយជ្រើសរើសបាន លោក ស៊ឹម វិបុល ជាសមាជិកសហគមន៍កសិកម្ម មកពីភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ជាកសិករនាំមុខ ដែលនឹងត្រូវចូលរួមការបណ្ដុះបណ្ដាលគ្រូកសិករ (កសិករនាំមុខ) ក្នុងការចែករំលែកបទពិសោធន៍ជោគជ័យជូនដល់សមាជិកសហគមន៍កសិកម្ម នៅពេលខាងមុខ។








