Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មឃុំភូមិថ្មី មាន់ស្រែ នៅខេត្តបន្ទាយមានជ័យ

ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មឃុំភូមិថ្មី មាន់ស្រែ នៅខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មឃុំភូមិថ្មី មាន់ស្រែ នៅភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក។

គោលបំណងនៃការជួប ដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម អំពី៖

១- ជ្រើសរើសកសិករឆ្នើម៖ ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសរើសលោក រ៉ប ង៉ិក ជាកសិករឆ្នើម ព្រោះគាត់បាន និងកំពុងចិញ្ចឹមមាន់សាច់ និងទាកប៉ា សម្រាប់លក់ ដោយមានទូភ្ញាស់ និងភ្ញាស់កូនមាន់លក់ និងមានបទពិសោធន៍ជាពេទ្យសត្វប្រចាំភូមិ

២-កំណត់កាលបរិច្ឆេទរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២៥ ៖ ក្រុមប្រឹក្សាភិបាលបានសម្រេចកំណត់យកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ ធ្វើមហាសន្និបាត

៣-វឌ្ឍនភាពនៃការអនុវត្តផលិតកម្ម៖ ក្រុមប្រឹក្សាភិបាលបានសន្យានឹងផ្សព្វផ្សាយឱ្យសមាជិកបង្កើនការចិញ្ចឹមមាន់សម្រាប់លក់ឱ្យកាន់តែច្រើន ព្រោះបច្ចុប្បន្ន មាន់ផ្គត់ផ្គង់ទីផ្សារមិនគ្រប់

៤-កសិករមានតម្រូវការប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT ៖ ក្រុមប្រឹក្សាភិបាល នឹងផ្សព្វផ្សាយទៅដល់សមាជិកសហគមន៍កសិកម្ម ដែលមានតម្រូវការកម្ចី សម្រាប់ពង្រីកការចិញ្ចឹមមាន់

៥-ជ្រើសរើសសមាជិកសហគមន៍កសិកម្មបន្ថែម៖ ក្រុមប្រឹក្សាភិបាល នឹងផ្សព្វផ្សាយទៅដល់កសិករដែលមានបំណងស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.