Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មគាំទ្រកសិករឃុំជង្រុក នៅកំពង់ស្ពឺ

ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មគាំទ្រកសិករឃុំជង្រុក នៅកំពង់ស្ពឺ

កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មគាំទ្រកសិករឃុំជង្រុក នៅភូមិអង្គក្រសាំង ឃុំជង្រុក ស្រុកគងពិសី។

ការជួបនេះ ដើម្បីពិភាក្សាអំពី ការជ្រើសរើសកសិករនាំមុខ សម្រាប់ឆ្នាំ ២០២៦។

បន្ទាប់ពីពិភាក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៩ ចំណុច និងលក្ខណៈសម្បត្តិផ្សេងៗទៀត លោក សុខ វិត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវបានជ្រើសរើសជាកសិករនាំមុខ (ផលិតកម្មបន្លែ)។

ក្រុមការងារបានបញ្ជាក់អំពី តួនាទី-ភារកិច្ច ឬ ការងារដែលកសិករនាំមុខមុនៗ បានអនុវត្តរយៈពេលកន្លងមក ក្នុងឆ្នាំ ២០២៥ ដើម្បីជាមូលដ្ខានក្នុងការត្រៀមនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ជោគជ័យជូនដល់សមាជិកសហគមន៍កសិកម្មនៅពេលខាងមុខ។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារក៏បានទៅពិនិត្យកសិដ្ឋានដាំបន្លែរបស់កសិករនាំមុខ ដែលទើបត្រូវបានជ្រើសរើសនេះ ផងដែរ។

 

 

Leave a Reply

Your email address will not be published.