Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផ្គត់ផ្គង់ផលិតផលស្វាយរៀង នៅខេត្តស្វាយរៀង

ការជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផ្គត់ផ្គង់ផលិតផលស្វាយរៀង នៅខេត្តស្វាយរៀង

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផ្គត់ផ្គង់ផលិតផលស្វាយរៀង នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ។

គោលបំណងនៃការជួបនេះ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគន៍កសិកម្ម ដែលជាអ្នកប្រមូលទិញបន្លែពីសមាជិកដទៃ ផ្គត់ផ្គង់ទៅទីផ្សារនានា នៅរាជធានីភ្នំពេញ។

ជាលទ្ធផល៖

១-បានពិនិត្យ និងប្រមូលឯកសារឈ្មោះក្រុមហ៊ុនទទួលទិញបន្លែ ដែលបាន និងកំពុងទិញពីសហគមន៍កសិកម្ម ដែលមានទីតាំងនៅភ្នំពេញចំនួន ៨ កន្លែង

២-បើប្រៀបធៀបជាមួយពេលវេលាដូចគ្នា កាលពីឆ្នាំ ២០២៥ ឃើញថាមានបរិមាណប្រហាក់ប្រហែលគ្នាគឺ ៦ ២២៣ គឺឡូក្រាម ស្មើនឹងទឹកប្រាក់សរុប ២៤ ៨៩៣ ៦០០ រៀល ក្នុងខែមករា ឆ្នាំ២០២៦

៣-ស្ថានភាពផលិតកម្ម សម្រាប់បន្លែផ្លែ ជាពិសេសបន្លែម្រះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅឡើយ

៤-ក្រុមការងារបានសំណូមពរដល់សហគមន៍កសិកម្ម ធ្វើបច្ចប្បន្នភាពអំពីតម្រូវការនៃប្រភេទបន្លែ សម្រាប់ខែនីមួយៗ ដើម្បីសហការជាមួយសហគមន៍កសិកម្មផ្សេងទៀត បំពេញបន្ថែមគ្នា និងផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

 

 

Leave a Reply

Your email address will not be published.