ការចូលរួមប្រជុំប្រចាំខែរបស់សហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានចូលរួមប្រជុំប្រចាំខែរបស់សហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ នៅឃុំភូមិធំ ស្រុកកៀនស្វាយ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកៀនស្វាយ លោកជំទប់ទី ១ ឃុំភូមិធំ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំ សរុប ១៧ នាក់ ក្នុងនោះមានស្ត្រី ៤ នាក់។
កិច្ចប្រជុំបានប្រព្រឹត្តិទៅតាមរបៀបវារៈ មានដូចជា៖
– ពិនិត្យអំពី វឌ្ឍនភាពការងាររបស់សហគមន៍កសិកម្ម និងបញ្ហាជួបប្រទៈ ក្នុងអំឡុងពេលអនុវត្តសកម្មភាព
– ពិភាក្សាអំពី ការរៀបចំផែនការសម្រាប់គាំទ្រសហគមន៍កសិកម្ម ក្នុងឆ្នាំ ២០២៦
– ពិភាក្សាអំពី ការប្រមូលទិន្នន័យកសិករដែលទទួលបានឱកាសការងារពីសហគមន៍កសិកម្ម ទិន្នន័យលក់កសិផលប្រចាំខែ និងការរៀបចំឯកសារសម្រាប់ធ្វើមហាសន្និបាតប្រចាំឆ្នាំ
– ផ្សព្វផ្សាយអំពី គោលការណ៍ប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT សម្រាប់ការវិនិយោគ របស់សហគមន៍កសិកម្ម និងសមាជិក
– ផ្សេងៗ និងបិទកម្មវិធីប្រជុំ។
ជាលទ្ធផល៖
– សកម្មភាពផលិតកម្មរបស់សមាជិកសហគមន៍កសិកម្ម មានដំណើរការល្អ និងមានការលក់បោះដុំជាមួយឈ្មួញប្រមូលទិញក្នុងស្រុក (មិនមានកិច្ចសន្យានៅឡើយ) ដែលតម្រូវឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្ម ព្យាយាមពិភាក្សាដើម្បីឈានទៅរកការប្រមូលទិញមួយដែលមានកិច្ចសន្យាច្បាស់លាស់
– ថ្នាក់ដឹកនាំសហគមន៍កសិកម្ម បានព្រមព្រៀងសហការជាមួយក្រុមហ៊ុនផលិតជីទឹក ក្នុងស្រុក សម្រាប់ការទិញលក់ជាមួយគ្នា ក្នុងនាមមុខរបរសហគមន៍កសិកម្ម និងធ្វើការចែកចាយជូនដល់កសិករជាសមាជិកក្នុងតម្លៃទាបជាងទីផ្សារ និងអាចទទួលបានប្រាក់ចំណេញចូលសហគមន៍កសិកម្មវិញផងដែរ
– បានឯកភាពជ្រើសរើសយកផ្ទៃដីផលិតកម្មរបស់កសិករនាំមុខ និងដី របស់សមាជិកក្រុមប្រឹក្សា ៣ រូបទៀត (១០មx៥០ម /ម្នាក់ៗ) សម្រាប់ធ្វើបង្ហាញ លើការដាំប៉េងប៉ោះ ត្រសក់ បន្លែ-ជី និងខាត់ណា ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំ និងមានការតាមដាន កត់ត្រាលើការចំណាយ និងប្រមូលផល សម្រាប់ជាឯកសារទុកសម្រាប់ណែនាំដល់សមាជិកក្នុងសហគមន៍កសិកម្ម និងអនុវត្តតាមគោលការណ៍ GAP (ប្រើប្រាស់ជីក្នុងសហគមន៍កសិកម្ម)
– លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី បានណែនាំបន្ត អំពី ទម្រង់នៃការប្រមូលព័ត៌មាន កសិករទទួលបានឱកាសការងារ ព័ត៌មានកសិផលប្រចាំខែពីសមាជិកសហគមន៍កសិកម្ម និងមានការទទួលស្គាល់ ជាផ្លូវការពីថ្នាក់ដឹកនាំសហគមន៍កសិកម្ម តាមរយៈការចុះហត្ថលេខា និងបោះត្រា
– បង្ហាញអំពី គោលការណ៍ប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT ក្នុងនោះមានសមាជិក ៤ រូប មានបំណងចុះឈ្មោះស្នើសុំប្រាក់កម្ចី ដែលមានការប្រាក់ទាបនេះ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។












