Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយសហគមន៍កសិកម្មរលាំងកែនសែនជ័យ នៅខេត្តកណ្ដាល

ការជួបជាមួយសហគមន៍កសិកម្មរលាំងកែនសែនជ័យ នៅខេត្តកណ្ដាល

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយសហគមន៍កសិកម្មរលាំងកែនសែនជ័យ នៅភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង។

គោលបំណងនៃការជួបនេះ ដើម្បីពិនិត្យការចិញ្ចឹមមាន់ស្រែ របស់កសិករនាំមុខ និងជំរុញការចិញ្ចឹមមាន់ស្រែ របស់សមាជិកសហគមន៍កសិកម្ម ឱ្យមានភាពរីកចម្រើន លូតលាស់ឡើង។

ក្រុមការងារបានជួបពិភាក្សាជាមួយ លោក ទួន សម្បត្តិ ជាអនុប្រធានសហគមន៍កសិកម្ម និងជាកសិករនាំមុខ នៃកម្មវិធី ASPIRE-AT នៅសហគមន៍កសិកម្មរលាំងកែនសែនជ័យ ក្នុងការចិញ្ចឹមមាន់ស្រែ និងការចែករំលែកចំណេះដឹង ជូនដល់សមាជិកសហគមន៍កសិកម្ម ផងដែរ។

ជាលទ្ធផល៖

–  បានពិនិត្យមើលលើការចិញ្ចឹមមាន់ របស់សមាជិកសហគមន៍កសិកម្ម និងពិភាក្សាអំពី តម្រូវការទីផ្សារ ដើម្បីឈានទៅរកការធ្វើកិច្ចសន្យាប្រមូលទិញជាមួយឈ្មួញ និងក្រុមហ៊ុនប្រមូលទិញ នៅភ្នំពេញ

–  បានជំរុញការផ្តល់បច្ចេកទេសចិញ្ចឹមមាន់ (រៀបចំទ្រុង ការជ្រើសរើសពូជ ការធ្វើវ៉ាក់សាំង និងជីវសុវត្ថិភាព) ពីកសិករនាំមុខ ទៅកសិករជាសមាជិកសហគមន៍កសិកម្ម ឱ្យបានញឹកញាប់ និងមានការកត់ត្រា អំពី ស្ថានភាពលក់ចេញ របស់សមាជិកសហគមន៍កសិកម្ម ផងដែរ ដើម្បីជាព័ត៌មានទិន្នន័យសម្រាប់បញ្ចូលក្នុងប្រព័ន្ធ MIS របស់កម្មវិធី ASPIRE-AT

–  បានជំរុញ និងលើកទឹកចិត្តឱ្យមានការផលិតទ្រង់ទ្រាយអាជីវកម្ម តាមរយៈការស្នើសុំប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT សម្រាប់ការពង្រីក និងពង្រឹងអាជីវកម្ម របស់សហគមន៍កសិកម្ម និងសមាជិក

–  សព្វថ្ងៃនេះ សមាជិកសហគមន៍កសិកម្ម អាចលក់មាន់បានចន្លោះពី ១០០-៣០០ក្បាល/ខែ ក្នុងតម្លៃ១៨០០០៛/គីទ្បូក្រាម សម្រាប់មាន់រស់ ប៉ុន្តែការលក់នេះ គឺកសិករជាអ្នកចិញ្ចឹម ហើយក៏ជាអ្នកយកទៅលក់ដោយខ្លួនឯង នៅទីផ្សារ (មិនមានឈ្មួញដើរប្រមូលទិញនោះទេ)

–  បានជំរុញឱ្យមានការរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ ស្របតាមច្បាប់សហគមន៍កសិកម្ម និងស្របតាមការណែនាំពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ផងដែរ។

 

 

Leave a Reply

Your email address will not be published.