Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន

ការជួបសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

គោលបំណង ដើម្បីពិនិត្យការប្រើប្រាស់ថវិកាកម្ចីពីធនាគារ ARDB និងដំណើរការផលិតកម្មបន្លែ។

កសិករ គង់ សារ៉ុម បានទទួលប្រាក់កម្ចីពីធនាគារ ARDB រយៈពេល ៣ សប្តាហ៌កន្លងមក ចំនួន ៥ ០០០ ដុល្លារអាមេរិក ដើម្បីយកទៅពង្រីកទំហំផលិតកម្មបន្លែចំរុះសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក។ លោកបានប្រើថវិកាកម្ចីនេះ ទៅទិញគោយន្តសម្រាប់ភ្ជួរដី ១ គ្រឿង ពង្រីកផ្ទៃដីដាំបន្លែ ទិញសម្ភាររៀបចំប្រព័ន្ធស្រោចស្រព និងចំណាយលើថ្លៃជីថ្នាំកសិកម្ម និងពលកម្មខ្លះ ផងដែរ។

បច្ចុប្បន្ននេះ កសិករមានផ្ទៃដីទំហំ ២,៥ ហិកតា ប៉ុន្តែផ្ទៃដីដាំបន្លែជាក់ស្តែងទំហំ ១,១៦ ហិកតា និងក្រោយការពង្រីកផ្ទៃដីបន្លែមទៀតគាត់អាចនឹងដាំបន្លែលើផ្ទៃដី ២ ហិកតានេះ នៅក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំ២០២៦។

លើផ្ទៃដីទំហំ ១,១៦ ហិកតានេះ លោកបានដាំបន្លែផ្កាខាត់ណា ស្ពៃក្តោប និងត្រប់វែង។

 

 

Leave a Reply

Your email address will not be published.