ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មរកាមានជ័យ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅពង្រឹងសមត្ថភាពសហគមន៍កសិកម្មរកាមានជ័យ នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង។
ការពង្រឹងសមត្ថភាពនេះ ផ្ដោតសំខាន់ទៅលើបច្ចេកទេសចិញ្ចឹមមាន់ស្រែតាមបែបលក្ខណៈគ្រួសារ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមន៍សហគមន៍កសិកម្ម លោកមេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធសរុប ១៥ នាក់ ក្នុងនោះមានស្រី្ត ៤ នាក់។
ចំណុចសំខាន់ៗ ដែលផ្តោតលើ រួមមាន៖
– ការរៀបចំទ្រុង និងការជ្រើសរើសទីតាំងសមស្របសម្រាប់ចិញ្ចឹម
– ការជ្រើសរើសពូជ មេ បា ដែលធន់ ងាយស្រួលចិញ្ចឹម និងមានតម្រូវការលើទីផ្សារបច្ចុប្បន្ន
– ការផលិតចំណី ដែលមានប្រភពពីកសិផល ក្នុងសហគមន៍កសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យសាច់មាន់ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់
– ការធ្វើវាក់សាំង និងការពារមាន់ តាមបច្ចេកទេសបសុពេទ្យ
– ការថែទាំ និងការធ្វើជីវសុវភាព សម្រាប់ដំណើរការចិញ្ចឹមប្រកបដោយគុណភាព និងចៀសវាងបាននូវជំងឺរាតត្បាតនានា ក្នុងតំបន់។
ចុងក្រោយ ក្រុមការងារបានទៅពិនិត្យដំណើរការចិញ្ចឹមរបស់សមាជិកម្នាក់ៗ និងបានណែនាំឱ្យមានការកែលម្អការចិញ្ចឹម (កែលម្អទ្រុង ការធ្វើជីវសុវត្ថិភាព…) ដើម្បីស្របតាមលក្ខខណ្ឌបច្ចេកទេស ដែលទើបបានធ្វើបទបង្ហាញរួច ផងដែរ។





