Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មពង្រអភិវឌ្ឍន៍ និងសហគមន៍កសិកម្មឃុំភ្នំក្រាំងដីមាស នៅខេត្តកំពង់ឆ្នាំង

ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មពង្រអភិវឌ្ឍន៍ និងសហគមន៍កសិកម្មឃុំភ្នំក្រាំងដីមាស នៅខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មពង្រអភិវឌ្ឍន៍ និងសហគមន៍កសិកម្មឃុំភ្នំក្រាំងដីមាស នៅឃុំពង្រ និងឃុំភ្នំក្រាំងដី ស្រុករលាប្អៀរ។

ការជួបប្រជុំនេះ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យគ្រួសារកសិករជាសមាជិកសហគមន៍កសិកម្ម ពិនិត្យផលិតកម្មបន្លែ តាមតម្រូវការទីផ្សារ និងប្រាក់កម្ចីពីធនាគារ ARDB ។

សហគមន៍កសិកម្មពង្រអភិវឌ្ឍន៍ មានសមាជិកសរុប ១២២ គ្រួសារ បានបញ្ចូលក្នុងប្រព័ន្ធ MIS និងកំពុងអនុវត្តផលិតកម្មបន្លែផ្គត់ផ្គង់ទៅទីផ្សារបានចំនួន ១ ៨៥០ គីឡូក្រាម។

សហគមន៍កសិកម្មឃុំភ្នំក្រាំងដីមាស មានសមាជិកសរុប ១១៥ គ្រួសារ បានបញ្ចូលក្នុងប្រព័ន្ធ MIS និងកំពុងអនុវត្តផលិតកម្មបន្លែផ្គត់ផ្គង់ទៅទីផ្សារបានចំនួន ២ ៤៤០ គីឡូក្រាម ក្នុងមួយសប្តាហ៍។

 

Leave a Reply

Your email address will not be published.