January 16, 2026
ការពិនិត្យសកម្មភាពដាំដុះបន្លែ របស់សមាជិកសហគមន៍កសិកម្មសាមគ្គីភូមិសូ នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានទៅពិនិត្យសកម្មភាពដាំដុះបន្លែ របស់កសិករនាំមុខ លោក យ៉ាន់ សុធា សមាជិកសហគមន៍កសិកម្មសាមគ្គីភូមិសូ និងជាអ្នកប្រមូលទិញបន្លែពីសមាជិក នៅឃុំដូនស ស្រុកស្វាយជ្រំ។
លោកកំពុងប្រមូលបន្លែស្លឹក និងបន្លែផ្លែ យកទៅលក់នៅទីផ្សារក្នុងស្រុក ដែលមានបរិមាណពី ៣០០ ទៅ ៥០០ គីឡូក្រាម ក្នុង ១ ថ្ងៃ។ លោកក៏បានជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មដែលផលិតបន្លែដ៏មានសក្តានុពល អំពី ការរៀបចំផែនការផលិត សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាលក្ខណៈប្រមូលផ្តុំ ដែលគ្រប់គ្រងដោយសហគមន៍។ ជាមួយនេះដែរ ក្រុមការងារក៏បានជម្រាបអំពី ការផលិតបន្លែអោយបានពេញ ១ ឆ្នាំ វិញជុំ ដោយត្រូវសាងសង់ផ្ទះសំណាញ់ និងការវិនិយោគទុន។










