January 15, 2026
មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មគ្រាប់ពូជមាស (ផលិតកម្មមាន់ស្រែ) នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មគ្រាប់ពូជមាស (ផលិតកម្មមាន់ស្រែ) នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះស្ត្រី ១៨ នាក់។
+លទ្ធផល នៃមហាសន្និបាតនេះ រួមមាន៖
- មតិសំណេះសំណាលរបស់លោកមេឃុំជើងគោ
- មតិសំណេះសំណាលរបស់លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត
- ប្រកាសបើកមហាសន្និបាតដោយលោកស្រី សុខ សំអាង ប្រធានសហគមន៍កសិកម្មគ្រាប់ពូជមាស
- ធ្វើបទបង្ហាញស្តីពី សកម្មភាពបំពេញការងារអាជីវកម្មរបស់សហគមន៍កសិកម្ម និង ហិរញ្ញវត្ថុ
- បែងចែកក្រុមពិភាក្សាអំពីបញ្ហាប្រឈម និង ដំណោះស្រាយ
- អនុម័តផែនការសកម្មភាពឆ្នាំ ២០២៦ និងហិរញ្ញវត្ថុបន្តទៀត។






