Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ

ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

គោលបំណង នៃការជួបពិភាក្សានេះ ដើម្បីពិនិត្យមើលការរៀបចំដីរបស់សមាជិកសហគមន៍កសិកម្មចំនួន ២ គ្រួសារ មានផ្ទៃដីទំហំ ១០ ០០០ម៉ែត្រការេ ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ដោយដាំបន្លែផ្គត់ផ្គង់ជនភៀសសឹក និងវីរៈកងទ័ព។

បន្ទាប់មកក្រុមការងារបានពិនិត្យ៖

១)-មណ្ឌលវត្តប្រាសាទស្រះឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ពិនិត្យទីតាំង និងការរៀបចំដីសម្រាប់ដាំត្រកួនទឹកលើផ្ទៃដីទំហំ ៥ ០៥៣ ម៉ែត្រការេ និងបានរៀបចំប្រព័ន្ធស្រោចស្រពលើផ្ទៃដីដាំស្ពៃទំហំ ៥០០ម៉ែត្រការេរួច ដើម្បីប្រមូលផលសម្រាប់ផ្គត់ផ្គង់ជនភៀសសឹក។

២)-មណ្ឌលវត្តអូរប្រសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ពិនិត្យ និងរៀបចំទុយោសាចបន្ថែមលើផ្ទៃដីទំហំ ១ ២០០ម៉ែត្រការេ និងរៀបចំបន្តទៀត នៅថ្ងៃបន្ទាប់។

 

 

 

Leave a Reply

Your email address will not be published.