January 12, 2026
ពិនិត្យមើលការដាំដុះបន្លែរបស់សមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពសង្កាត់អូរតាវ៉ៅ នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានពិនិត្យមើលការដាំដុះបន្លែរបស់ កសិករ សឿន សីហា ជាសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពសង្កាត់អូរតាវ៉ៅ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
គាត់ដាំបន្លែចម្រុះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងនោះមាន៖ ម្ទេសដៃនាង លើផ្ទៃដីទំហំ ១ ៦០០ ម៉ែត្រការេ ប៉េងប៉ោះឈៀរីក្នុងផ្ទះសំណាញ់ ១០រង ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ ដែលមានអាយុ ១ខែជាង ពោត លើផ្ទៃដី ០.៥ហិកតា និងទំពាំងបារាំង លើផ្ទៃដីទំហំ ៨០០ម៉ែត្រការេ។ គាត់កំពុងប្រមូលផលទំពាំងបារាំងមានតម្លៃ ១០ ០០០ – ១២ ០០០រៀល/ ១ គីឡូក្រាម។ បន្លែផ្សេងៗក្រៅពីទំពាំងបារាំង មិនទាន់ដល់ពេលប្រមូលផលទេ។





