Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យសកម្មភាពរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារសង្កាត់អូរឧកញ៉ាហេង និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅខេត្តព្រះសីហនុ

ការពិនិត្យសកម្មភាពរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារសង្កាត់អូរឧកញ៉ាហេង និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានពិនិត្យសកម្មភាពរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារសង្កាត់អូរឧកញ៉ាហេង និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម ដែលមានអ្នកចូលរួមសរុប ៨នាក់ ក្នុងនោះមានស្រ្តី ២នាក់។

+ជាលទ្ធផល៖

  1. បានធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យ របស់សហគមន៍កសិកម្ម
  2. បានផ្សព្វផ្សាយអំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវ នៃការផ្តល់ឥណទានពីធនាគារ ARDB សម្រាប់សហគមន៍កសិកម្ម និងសមាជិក
  3. បានពិភាក្សាអំពីការជ្រើសរើសសមាជិកដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB ដើម្បីយកទៅពង្រីកមុខរបរដាំបន្លែសុវត្ថិភាព
  4. បានណែនាំអំពីផែនការដាំបន្លែ និងវិធីកាត់បន្ថយថ្លៃដើមផលិត ព្រមទាំងជម្រុញការពង្រីកផលិតកម្មបន្លែ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ
  5. បានជម្រុញការប្រមូលទិន្នន័យដែលនៅខ្វះចន្លោះអំពីសមាជិក និងការប្រមូលប្រាក់សមាជិកភាព និងប្រាក់ភាគហ៊ុន
  6. បានសាកសួរអំពីតម្លៃបន្លែលក់ចេញនៅក្នុងតំបន់ ដោយបន្លែផ្លែមាន៖ ននោង ត្រឡាច ត្រប់វែង ត្រប់ស្រួយ ត្រសក់ មានតម្លៃ ២ ៥០០រៀល/គីទ្បូក្រាម និងសណ្តែកគួមានតម្លៃ ៣ ០០០រៀល/គីទ្បូក្រាម។ រីឯបន្លែស្លឹកមាន៖ ស្ពៃតឿ ចង្កិះ ក្រញ៉ាញ់ ត្រគួន មានតម្លៃ ២ ៥០០រៀល/គីទ្បូក្រាម និងស្ពៃខៀវ មានតម្លៃ ៣ ០០០រៀល/គីទ្បូក្រាម
  7. បានពិភាក្សាអំពីបញ្ហាប្រឈមនានារបស់សហគមន៍កសិកម្ម ដោយឃើញថា សមាជិកសហគមន៍កសិកម្មភាគច្រើន ខ្វះដើមទុនសម្រាប់ពង្រីកមុខរបរដាំបន្លែ។

 

 

Leave a Reply

Your email address will not be published.