Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យ និងគាំទ្រសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅខេត្តប៉ៃលិន

ការពិនិត្យ និងគាំទ្រសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានពិនិត្យ និងគាំទ្រសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ចំណុចសំខាន់ ដែលបានពិនិត្យរួមមាន៖ (១) ស្ថានភាព នៃការដាំដុះបន្ថែមរបស់កសិករ និងតម្លៃបន្លែ លក់ដុំ (២) តម្រូវការឥណទានរបស់សមាជិកសហគមន៍កសិកម្ម ដែលដាំបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ទ្រទ្រង់ជីវភាព ព្រមទាំងតម្រូវការរបស់គ្រួសារប្រចាំថ្ងៃ (៣) ផែនការដាំដុះបន្ត និង (៤) ពិនិត្យចំការដាំដុះបន្ថែមរបស់កសិករ មឿន មួន ដែលកំពុងដាំបន្លែខាត់ណាដើម និងប្រមូលផលបន្លែខាត់ណាផ្កាលឿង និងស្បៃក្តោប។

ការប្រមូលផលស្ពៃក្តោប កន្លងមក កាលពីថ្ងៃទី១ – ១៦ ខែធ្នូ គាត់បានប្រមូលផលស្ពៃក្តោប និងលក់ ២៤ លើក ក្នុងតម្លៃទាបបំផុត ១ ៤០០រៀល និងខ្ពស់បំផុត ៨ ០០០រៀល ក្នុង ១ គីឡូក្រាម។ បើគិតតម្លៃជាមធ្យមក្នុងរយៈពេល ១៦ថ្ងៃនេះ មានតម្លៃប្រហែល ២ ០៦០រៀល ក្នុង ១ គីឡូក្រាម។ បរិមាណផលសរុប ១៣ ១៩០ គីឡូក្រាម និងលក់បានប្រាក់សរុប ៦ ៧៩២,៨៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមផលិតសរុប ១ ៨០៧,៥០ ដុល្លារអាមេរិក។ ដូចនេះកសិករទទួលបានប្រាក់ចំណេញ ៤ ៩៨៥,៣៥ ដុល្លារអាមេរិក។

 

 

 

Leave a Reply

Your email address will not be published.