Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មព្រែកដាច់មានជ័យ នៅខេត្តកណ្ដាល

ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មព្រែកដាច់មានជ័យ នៅខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មព្រែកដាច់មានជ័យ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។

ការជួបពិភាក្សានេះ ដើម្បីពិនិត្យការងាររបស់សហគមន៍កសិកម្ម ផលិតកម្មបន្លែ និងការចែកចំណេះដឹង និងបច្ចេកទេសដាំដុះ ជូនដល់សមាជិកសហគមន៍កសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។

ជាលទ្ធផលសម្រេចបាន៖

– ពិនិត្យ និងតាមដានដំណើរការរៀបចំដី ការថែទាំដំណាំ ការប្រមូលផល និងការទិញលក់របស់សមាជិកសហគមន៍កសិកម្ម ដែលកំពុងអនុវត្តជាប្រចាំថ្ងៃ និងក្រោយរងទឹកជំនន់ទន្លេ លិចកន្លងមក

– ពិនិត្យមើលការផលិតរបស់កសិករនាំមុខ ផុន សុភី តាមបច្ចេកទេស និងបទពិសោធន៍ដែលបានរៀន ពីសហគមន៍កសិកម្មតាសីសាមគ្គី នៅខេត្តបាត់ដំបង កន្លងមក។ កសិករនាំមុខនេះ ក៏បានចែករំលែកចំណេះដឹងទាំងអស់នឹង ជូនដល់សមាជិកសហគមន៍កសិកម្ម។ លោក ផុន សុភី មានផ្ទៃដីផលិតកម្មទំហំ ៦ ០០០ម៉ែត្រ ដែលអាចផលិត និងលក់បន្លែស្លឹក (ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃឡៃស៊ីម ស្ពៃខៀវ និងស្ពៃចង្កិះ) ចន្លោះពី ៣៣០គីទ្បូក្រាម/ថ្ងៃ ដល់ទៅ ៨៣០គីទ្បូក្រាម/ថ្ងៃ មានតម្លៃចន្លោះពី ៦០០៛/គីទ្បូក្រាម ដល់ ១ ៥០០៛/គីទ្បូក្រាម ដែលមានឈ្មួញក្នុងស្រុកចាំប្រមូលទិញចំនួន ៥ នាក់ ជាទៀងទាត់ ហើយក៏បានសុំឈ្មោះ ឈ្មួញប្រមូលទិញក្នុងស្រុក រួមទាំងលេខទូរសព្ទចូលក្នុងប្រព័ន្ធ MIS ផងដែរ

– ផ្សព្វផ្សាយ និងណែនាំអំពី គោលការណ៍ឥណទាន ដែលមានការប្រាក់ទាបពីធនាគារARDB ជូនដល់កសិករដែលកំពុងផលិត ដំណាំតាមចម្ការ សម្រាប់ការពង្រីកផលិតកម្មបន្ថែម ជាពិសេសការផលិតបន្លែក្នុងផ្ទះសំណាញ់ ដែលអាចឈានទៅធ្វើកិច្ចសន្យាទិញលក់ ដែលមានតម្លៃល្អប្រសើរ។

 

 

 

Leave a Reply

Your email address will not be published.