Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យសកម្មភាពរបស់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង នៅខេត្តព្រះសីហនុ

ការពិនិត្យសកម្មភាពរបស់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង នៅខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានទៅពិនិត្យសកម្មភាពរបស់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង នៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ដែលមានអ្នកចូលរួមសរុប ៨ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។

ជាលទ្ធផល៖
1.បានធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យ រួមមាន៖ (១).សមាជិកសហគមន៍កសិកម្មសរុប ១៥០គ្រួសារ ក្នុងនោះមានស្រ្តីជាមេគ្រួសារ ៧៨នាក់ (២).អ្នកប្រមូលទិញក្នុងស្រុក ឈ្មោះ ប្រាក់ សុភាក់ លេខទូរសព្ទ ០៩៦ ៥៩២ ៩០៩៧ ។
2.បានផ្សព្វផ្សាយអំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវ នៃការផ្តល់ឥណទានរបស់ធនាគារ ARDB សម្រាប់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។
3.បានពិភាក្សាអំពីការជ្រើសរើសកសិករ ដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB ។
4.បានណែនាំស្តីពីផែនការដាំដុះបន្លែ និងវិធីកាត់បន្ថយថ្លៃដើមសម្រាប់ការផលិត ព្រមទាំងជម្រុញក្នុងការពង្រីកផលិតកម្មបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
5.បានជម្រុញការប្រមូលទិន្នន័យដែលនៅខ្វះចន្លោះអំពីព័ត៌មានរបស់សហគមន៍កសិកម្ម និងសមាជិក។
6.បានជ្រើសរើសអ្នកប្រមូលទិញបន្លែ ចំនួន ១នាក់ សម្រាប់សហគមន៍កសិកម្ម ឈ្មោះ ប្រាក់ សុភាក់ ភេទស្រី លេខទូរសព្ទ ០៩៦ ៥៩២ ៩០៩៧ ។
7.ទទួលបានព័ត៌មានតម្លៃបន្លែលក់ចេញនៅក្នុងតំបន់នេះ បន្លែផ្លែ៖ ននោង/ត្រឡាច/ត្រប់វែង/ត្រសក់តម្លៃ ២,៥០០៛/គីទ្បូក្រាម និងសណ្តែកគួតម្លៃ ៣,៥០០រៀល/គីទ្បូក្រាម រីឯបន្លែស្លឹក៖ ស្ពៃតឿ/ចង្កិះ/ខៀវ/ក្រញ៉ាញ់ តម្លៃ ២,៥០០៛/គីទ្បូក្រាម។

 

 

 

Leave a Reply

Your email address will not be published.