ការជួបពិភាក្សាជាមួយកសិករ ម៉ិច ចន្នី នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបពិភាក្សាជាមួយកសិករ ម៉ិច ចន្នី នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
គោលបំណងនៃការជួបនេះ ដើម្បីស្នើសុំលោក ចូលជាសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បយ៉ាខា និងបានផ្ដល់ព័ត៌មានអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT ។
ក្រោយបានពិភាក្សារួច ក្រុមការងារសង្កេតឃើញថា លោកបានយល់ដឹងច្រើនអំពីកម្មវិធី ASPIRE-AT ។ លោកបានយល់ព្រមចូលជាសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បយ៉ាខា តាមការស្នើសុំ និងបានយល់ព្រមចែករំលែកបទពិសោធន៍ ក្នុងការចិញ្ចឹមមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្ម នាពេលខាងមុខ។
បច្ចុប្បន្ន ក្រៅពីការចិញ្ចឹមមាន់ លោកកំពុងប្រកបរបរលក់អង្ករ សំភារ/ធាតុចូលកសិកម្ម ចំណីសត្វ និងថ្នាំព្យាបាលមាន់ ទា ជ្រូក។ លោកក៏ជាកសិករឆ្នើមក្នុងកម្មវិធី ASPIRE កន្លងមក។ លោកក៍ធ្លាប់ត្រូវបានបង្រៀនកសិករក្នុងការចិញ្ចឹមសត្វ និងប្រើថ្នាំព្យាបាលសត្វ ក្នុងគម្រោង/កម្មវិធីផ្សេងៗ ក្នុងខេត្តផងដែរ។
ពេលនេះ លោកមានមាន់មេបាប្រមាណ ៧០ ក្បាល និងកូនមាន់ចំនួនប្រមាណ ៣០០ក្បាល។ លោកផ្តោតលើការភ្ញាស់លក់កូនមាន់អាយុ ២១ថ្ងៃ ទៅ ១ខែ និងវ៉ាក់សាំង ៣ដងរួច ក្នុងតម្លៃ ១ក្បាល ស្មើនឹង ៥០០០រៀល និងក្នុង ១ខែ លោកលក់កូនមាន់បានប្រមាណ ៣០០ក្បាលជាប្រចាំ។







