Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបកសិករ ស៊្រិ ស្រូ ជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល និងជាកសិករនាំមុខ របស់កម្មវិធី ASPIRE-AT នៅខេត្តកណ្ដាល

ការជួបកសិករ ស៊្រិ ស្រូ ជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល និងជាកសិករនាំមុខ របស់កម្មវិធី ASPIRE-AT នៅខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅជួបកសិករ ស៊្រិ ស្រូ ជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល និងជាកសិករនាំមុខ របស់កម្មវិធី ASPIRE-AT មានផ្ទៃដីផលិតកម្មទំហំ ៦ ៣០០ ម៉ែត្រការេ នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង។

សម្រាប់ខែធ្នូ ឆ្នាំ២០២៥ នេះ កសិករភាគច្រើន ក្នុងសហគមន៍កសិកម្ម មិនទាន់បាន ប្រមូលកសិផល ពេញលេញនៅឡើយទេ ព្រោះទឹកទន្លេទើបស្រក និងត្រូវការរៀបចំដីចម្ការ និងប្រព័ន្ធស្រោចស្រពជាថ្មី សម្រាប់ការដាំដុះ។ ចំពោះលោកផ្ទាល់កំពុងរៀបចំដីដាំត្រាវមើម និងខ្ទឹមស្លឹក ចំណែកឯសមាជិកដទៃទៀត បានចាប់ផ្តើមបណ្ដុះកូនត្រាវ កូនជីរណា កូនស្ពៃក្តោប រីឯសមាជិកខ្លះទៀត បានដាំបណ្ដើរៗនូវដំណាំតាសក់ត្រើង ល្ពៅ ខ្ទឹមស្លឹក ពោតស្នៀត ជីរណា និងផ្សេងទៀតផងដែរ។ អំឡុងពេលរៀបចំដីសម្រាប់ការដាំដុះនេះ លោក ស៊្រិ ស្រូ តែងតែណែនាំឱ្យកសិករជាសមាជិក ធ្វើការដាំដុះឱ្យត្រូវតាមបច្ចេកទេស រួមមាន៖ ការភ្ជួរហាលដី ការប្រើប្រាស់ កំប៉ុស្តិ៍ទ្រាប់បាត ការដាក់ដាំ និងការប្រើប្រាស់ជី-ថ្នាំសម្លាប់ស្មៅ និងសត្វល្អិតជាដើម ដើម្បីអាចជួយឱ្យទិន្នផលដំណាំ កើនខ្ពស់ មានគុណភាព និងអាចកាត់បន្ថយលើការចំណាយថ្លៃដើមផលិតផងដែរ។

សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ លោកស្នើសុំឱ្យមានការរៀបចំវេទិកាចែករំលែកចំណេះដឹងពីកសិករទៅកសិករបន្ថែមទៀត សម្រាប់សហគមន៍កសិកម្មរបស់លោកផ្ទាល់។

 

 

Leave a Reply

Your email address will not be published.