Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ នៅខេត្តត្បូងឃ្មុំ

ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ នៅខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ នៅស្នាក់ការសហគមន៍កសិកម្ម ភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ៧ នាក់។

ការជួបពិភាក្សានេះ មានគោលបំណងគាំទ្រ តាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្ម និងតម្រង់ទិសការប្រើប្រាស់ឥណទាន ព្រមទាំងបន្តផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានតាមរយៈធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសមាជិកសហគមន៍កសិកម្មចំនួន ៣ គ្រួសារ បានទទួលឥណទានពីធនាគារ ARDB សម្រាប់ជីកអណ្តូង ទិញប្រព័ន្ធស្រោចស្រព ពង្រីកផ្ទៃដីដាំដុះម្រេច និងទិញធាតុចូល។

 

 

Leave a Reply

Your email address will not be published.