Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហហគមន៍កសិកម្មកសិកររុងរឿង និងថ្នាក់ដឹកនាំសហគមន៍កសិកម្មមាន់ស្រែទួលប្រាសាទ នៅខេត្តឧត្តរមានជ័យ

ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហហគមន៍កសិកម្មកសិកររុងរឿង និងថ្នាក់ដឹកនាំសហគមន៍កសិកម្មមាន់ស្រែទួលប្រាសាទ នៅខេត្តឧត្តរមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហហគមន៍កសិកម្មកសិកររុងរឿង នៅភូមិត្រពាំងតាវ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មមាន់ស្រែទួលប្រាសាទ នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

+គោលបំណងនៃការជួបប្រជុំនេះ គឺដើម្បីប្រមូលទិន្នន័យ និងរៀបចំផែនការផលិតផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

+សកម្មភាពនៃការជួបប្រជុំនេះ៖

-ពិភាក្សាជម្រុញការស្រង់ឈ្មោះសមាជិកសហគមន៍កសិកម្មបន្ថែម

-ពង្រឹងតួនាទី និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ

-បច្ចុប្បន្នមាន់មានទីផ្សារ ដោយផលិតផ្គត់ផ្គង់ទៅកាន់ទីផ្សារគ្រប់តាមតម្រូវការ

-សហគមន៍កសិកម្មមាន់ស្រែទួលប្រាសាទ បានរៀបចំផែនការផលិត ដើម្បីរួមគ្នាផលិតផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុង ១ ថ្ងៃ ៤០ ក្បាលទៅ ៥០ ក្បាល

-ទៅពិនិត្យវឌ្ឍនភាពសមាជិកសហគមន៍កសិកម្ម ក្រោយទទួលបានការចែករំលែកបទពិសោធន៍ពីកសិករនាំមុខ។

+បញ្ហាចំបងគឺ៖ ខ្វះដើមទុនពង្រើកទ្រុង និងទិញមេបាពូជបន្ថែម។

 

 

Leave a Reply

Your email address will not be published.