Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការទៅពិនិត្យ និងគាំទ្របច្ចេកទេស ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅខេត្តបាត់ដំបង

ការទៅពិនិត្យ និងគាំទ្របច្ចេកទេស ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានទៅពិនិត្យ និងគាំទ្របច្ចេកទេស ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម (១)បូវិលមហាផលនៅឃុំបួវិល (២)បវេលរុងរឿងនៅបវេល (៣)ទួលក្រសាំងសាមគ្គីថ្មីនៅឃុំក្តុលតាហែន (៤)អូរដូនតាបង្កើនផលនៅឃ្លាំងមាសនៃស្រុកបវេល និង (៥)អាងកំពីងពួយនៅឃុំតាគ្រាម ស្រុកបាណន់ ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។

គោលបំណងនៃការទៅពិនិត្យនេះ ផ្តោតសំខាន់លើប្រធានបទ៖ (១)ស្ថានភាព និងដំណើរដាំដុះ ឬ ចិញ្ចឹមរបស់កសិករ (២)គោលការណ៍ និងផែនការប្រើប្រាស់កម្ចីឥណទានពីធានាគារ ARDB  រួមទាំងការជ្រើសរើសកសិករសម្រាប់ស្នើសុំកម្ចី (៣)ស្ថានភាពទីផ្សារ និងអ្នកប្រមូលទិញទាំងក្នុងស្រុក-ក្រៅស្រុក (៤)បញ្ហាប្រឈមនានា និងផែនការគាំទ្របន្តរបស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ ២០២៦ និង (៥)ការជ្រើសរើសកសិករនាំមុខ ដែលមានសក្តានុពលត្រៀមសម្រាប់ឆ្នាំ ២០២៦ ។

 

 

Leave a Reply

Your email address will not be published.