ការជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំជប់វារី នៅខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំជប់វារី នៅស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ០៨ នាក់។
កិច្ចប្រជុំនេះ មានគោលបំណង ដូចមានខាងក្រោម៖
-ពិក្សា និងពិនិត្យតាមដានស្ថានភាពសហគមន៍កសិកម្ម
-ពិភាក្សាអំពី មុខរបររបស់សហគមន៍កសិកម្ម
-ផ្សព្វផ្សាយអំពី គោលការណ៍ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្តល់ប្រាក់កម្ចីដល់សហគមន៍កសិកម្ម និងសមាជិក
-ពិភាក្សា និងផ្តល់យោបល់ឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្តការប្រជុំប្រចាំខែ ដោយមានលិខិតអញ្ជើញ បញ្ជីវត្តមាន និងកំណត់ហេតុប្រជុំ រក្សាទុកជាភស្តុតាង
-ពិភាក្សា និងផ្តល់យោបល់ឱ្យហិរញ្ញឹកសហគមន៍កសិកម្ម បន្តពង្រឹងការកត់ត្រាចំណូលចំណាយ បិទបញ្ជីប្រចាំខែ ប្រចាំឆ្នាំ
-ពិភាក្សា និងផ្តល់យោបល់ឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រៀមឯកសារផែនការ សម្រាប់រៀបចំសន្និបាតប្រចាំឆ្នាំ។






