ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសុភមង្គលភូមិយើង នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសុភមង្គលភូមិយើង នៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ដែលមានអ្នកចូលរួមសរុប ៥ នាក់ ក្នុងនោះមានស្រ្តី ១ នាក់។
ការជួបប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្ម និងជំរុញការដាំដុះរបស់សមាជិកឱ្យបានភ្ជាប់ទៅកាន់ទីផ្សារដែលកំពុងមាន តម្រូវការ និងការផ្ទៀងផ្ទាត់ទិន្នន័យសមាជិកសហគមន៍កសិកម្ម ផងដែរ។
ជាលទ្ធផលសម្រេចបាន រួមមាន៖
-បានណែនាំបន្ថែមអំពី ការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ ដែលមានការកែសម្រួលឱ្យស្របតាមគោលកាណ៍ និងលក្ខន្តិករបស់សហគមន៍កសិកម្ម
-បានណែនាំ និងជំរុញឱ្យមានការរៀបចំទុកដាក់ឯកសារ និងរៀបចំរបាយការណ៍ប្រចាំឆ្នាំ សម្រាប់ការត្រៀមធ្វើមហាសន្និបាតសហគមន៍កសិកម្មប្រចាំឆ្នាំរបស់ខ្លួន
-បានធ្វើបទបង្ហាញសង្ខេបអំពី ដំណើរការនៃប្រាក់កម្ចីរបស់សហគមន៍កសិកម្ម និងសមាជិក សម្រាប់ការវិនិយោគ ដើម្បីពង្រីកអាជីវកម្ម
-បានពិភាក្សាអំពី ផលិតកម្មបន្លែ ទាំងក្រៅ និងក្នុងផ្ទះសំណាញ់ និងតម្រូវការទីផ្សារ
-បានប្រមូល និងធ្វើការផ្ទៀតផ្ទាត់ទិន្នន័យសមាជិកសហគមន៍កសិកម្ម ជាមួយថ្នាក់ដឹកនាំ ដើម្បីធ្វើឱ្យទិន្នន័យមានភាពច្បាស់លាស់ សម្រាប់បញ្ចូល និងកែតម្រូវក្នុងប្រពន្ធ័ MIS ។
ក្រោយប្រជុំរួច ក្រុមការងារបានពិនិត្យមើលសកម្មភាពដាំបន្លែក្នុងផ្ទះសំណាញ់របស់លោក អ៊ិត រឿង ជាអនុប្រធានក្រុមប្រឹក្សាភិបាល របស់សហគមន៍កសិកម្ម។





