Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយសមាជិកសហគមន៍កសិកម្ម នៅខេត្តប៉ៃលិន

ការជួបជាមួយសមាជិកសហគមន៍កសិកម្ម នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបជាមួយសមាជិកសហគមន៍កសិកម្ម នៅភូមិភ្នំព្រាល និងភូមិព្រៃសន្ទះ។

គោលបំណង នៃការជួបនេះ ដើម្បីពិនិត្យដំណើរការផលិតកម្មបន្លែ ការរៀបចំឯកសារ និងការដាក់ពាក្យស្នើប្រាក់កម្ចីទៅធនាគារ ARDB ព្រមទាំងបានជួបជាមួយអាជ្ញាធរឃុំស្ទឹងត្រង់ ដើម្បីស្វែងយល់អំពីការចូលរួមរបស់អាជ្ញាធរភូមិ-ឃុំ ក្នុងការបញ្ជាក់លើលិខិតទ្រព្យធានាដល់សមាជិកសហគមន៍កសិកម្ម ដែលមានតម្រូវការប្រាក់កម្ចី ក្នុងករណីកសិករ មិនមានប្លង់រឹង ប៉ុន្តែមានសន្លឹក ឬ បង្កាន់ដៃប័ណ្ណកម្មសិទ្ធ ដែលចេញដោយមន្ទីរជំនាញ និងពិភាក្សាការងារមួយចំនួនដោយផ្តោតទៅលើសកម្មភាពសំខាន់ៗ មានដូចខាងក្រោម៖

  • បានជួបកសិករនៅតាមចំការដាំបន្លែចំនួន ៤ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។ កសិករ ៣ នាក់ បានដាំបន្លែផ្គត់ផ្គត់ទីផ្សារក្នុងស្រុក រួមមាន៖ បន្លែស្ពៃក្តោប ស្ពៃជ្រក់ ផ្កាស្ពៃ លើផ្ទៃដីសរុបចំនួន ៣,១៦ ហិកតា នៅភូមិភ្នំព្រាល និងកសិករដាំត្រសក់ដែលកំពុងប្រមូលផលលើផ្ទៃដី ១ ៦០០ ម៉ែត្រការ៉េ នៅភូមិព្រៃសន្ទះ។
  • ក្នុងចំណោមកសិករ ៤ នាក់ មាន ១ នាក់ ត្រូវបានធនាគារឯកភាពលើសំណុំឯកសារ និងផ្តល់ប្រាក់ឥណទាន នៅអាទិត្យក្រោយ។ កសិករ ៣ នាក់ទៀត ធនាគារនឹងទៅជួបផ្ទាល់ ដើម្បីពិនិត្យទីតាំងកសិដ្ឋានដាំដុះបន្លែ ផ្ទះ និងទីតាំងទ្រព្យធានាក្នុងអាទិត្យនេះ។
  • បានជួបប្រជុំជាមួយលោកមេឃុំស្ទឹងត្រង់ ពិភាក្សាអំពីការចូលរួមរបស់អាជ្ញាធរភូមិ-ឃុំ ដែលមិនអាចខ្វះបាន ក្នុងការគាំទ្រសមាជិកសហគមន៍កសិកម្ម ក្នុងរូបភាពបញ្ជាក់ពីភាពស្របច្បាប់លើលិខិតកាន់កាប់ទ្រព្យ (លិខិតបញ្ជាក់ប្លង់ ឬកម្មសិទ្ធ)របស់កសិករដែលមានតំរូវការឥណទាណពីកម្មវិធីតាមរយៈធនាគារ ARDB ។
  • បានជម្រាបជូនអាជ្ញាធរឃុំអំពីដំណើរការ និងការរីកចម្រើន ក្នុងការអនុវត្តកម្មវិធី ASPIRE AT ក្នុងខេត្ត ក៍ដូចជានៅក្នុងឃុំ និងបានស្នើសុំអោយអាជ្ញាធរមូលដ្ឋានបន្តការគាំទ្រនូវដំណើការអនុវត្តកម្មវិធី ទៅមុខទៀត។
  • បានរំលឹកជូនអាជ្ញាធរឃុំ អំពីគោលការណ៍ឥណទាន ដោយបានលើកយកពីលក្ខខណ្ឌកម្ចី អត្រាការប្រាក់ ឯកសារពាក់ព័ន្ធ និងអត្ថប្រយោជន៍នានា ដែលនឹងទទួលបាន នៅពេលដែលបំពេញបានត្រឹមត្រូវតាមនីតិវិធីរបស់ធនាគារ ARDB និងវិធីសាស្រ្តដាក់សំណើរទៅធនាគារ។
  • បានផ្តល់ឯកសាបញ្ជាក់ទ្រព្យធានាដែលទទួលបានពីធនាគារ ARDB ដល់កសិករចំនួន៥ គ្រួសារ និងណែនាំពីការបំពេញព័ត៌មាន និងចុះហត្ថលេខា ឬ ផ្តិតមេដៃដោយអ្នកពាក់ព័ន្ធដែលមានចែងក្នុងទំរង់លិខិត។

 

 

 

Leave a Reply

Your email address will not be published.