ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសេដាព្រៃលាក់ម្ចាស់ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសេដាព្រៃលាក់ម្ចាស់ នៅទីស្នាក់ការសហគមន៍កសិកម្ម នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដែលមានអ្នកចូលរួមសរុប ៧ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។
ការជួបប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តសកម្មភាពរបស់សហគមន៍ និងជំរុញការដាំដុះរបស់សមាជិក ទៅកាន់ទីផ្សារដែលកំពុងមានតម្រូវការ និងការផ្ទៀងផ្ទាត់ទិន្នន័សមាជិកសហគមន៍កសិកម្ម ផងដែរ។
លទ្ធផលសម្រេចបាន រួមមាន៖
-បានពិនិត្យឡើងវិញដោយប្រើប្រាស់បញ្ជីសំណួរទាំង ១៦ ចំណុច សម្រាប់សហគមន៍កសិកម្ម លើការវាយតម្លៃដើមឆ្នាំ និងចុងឆ្នាំ ២០២៥ នេះ
-បានណែនាំបន្ថែមអំពី ការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ ដែលមានការកែសម្រួល ឱ្យស្របតាមគោលកាណ៍ និងលក្ខន្តិក របស់សហគមន៍កសិកម្ម ដែលបានចែង
-បានណែនាំ និងជំរុញឱ្យមានការរៀបចំទុកដាក់ឯកសារ និងរៀបចំរបាយការណ៍ប្រចាំឆ្នាំ សម្រាប់ការត្រៀមធ្វើមហាសន្និបាតសហគមន៍កសិកម្មប្រចាំឆ្នាំរបស់ខ្លួន
-បានធ្វើបទបង្ហាញសង្ខេបអំពី ដំណើរការនៃប្រាក់កម្ចីសម្រាប់សហគមន៍កសិកម្ម និងសមាជិក សម្រាប់ការវិនិយោគ ដើម្បីពង្រីកអាជីវកម្ម និងលទ្ធភាពអាចទៅរួចរបស់សហគមន៍កសិកម្ម ដោយមានការគាំទ្រ និងសម្របសម្រួលពីកម្មវិធី ASPIRE-AT ជាមួយធនាគារ ARDB
-បានពិភាក្សាអំពី ផលិតកម្មបន្លែ ទាំងក្រៅ និងក្នុងផ្ទះសំណាញ់ និងតម្រូវការទីផ្សារ
-បានពិនិត្យ និងផ្ទៀតផ្ទាត់ទិន្នន័យសមាជិកសហគមន៍កសិកម្ម ជាមួយថ្នាក់ដឹកនាំ ដើម្បីធ្វើឱ្យទិន្នន័យមានភាពច្បាស់លាស់ សម្រាប់បញ្ចូល និងកែតម្រូវក្នុងប្រពន្ធ័ MIS ។








