November 21, 2025
ការជួបជាមួយសហគមន៍កសិកម្មស្វាយចន្ទីរីកចម្រើនឃុំអូររៃ នៅខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជួបជាមួយសហគមន៍កសិកម្មស្វាយចន្ទីរីកចម្រើនឃុំអូររៃ ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ០៧ នាក់។
លទ្ធផលសម្រេចបាន៖
-ប្រមូលស្លាកសហគមន៍កសិកម្ម វិញ្ញាបនបត្រសហគមន៍ ត្រាសហគមន៍ និងត្រាឈ្មោះប្រធានសហគមន៍កសិកម្ម
-ជម្រុញឱ្យសហគមន៍កសិកម្មជួយកៀងគរសមាជិកបន្ថែមទៀត
-ទិញ-លក់កសិផល របស់សហគមន៍ និងការលក់ប្រមូលផ្តុំ
-រៀបចំដីបំរុង និងការលើកស្លាករបស់សហគមន៍កសិកម្ម
-ជម្រុញការចូលរួមរបស់សហគមន៍កសិកម្ម និងអាជ្ញាធរ
-ស្វែងរកអ្នកប្រមូលទិញកសិផល មានតម្លៃថ្លៃ
-ទិញធាតុចូលកសិកម្ម ជី ថ្នាំ ប្រមូលផ្តុំ និងទិញរួម បានតម្លៃធូថ្លៃ
-ពង្រឹងសមត្ថភាពសហគមន៍កសិកម្មពីអ្នកផ្តល់សេវា។



