ពិនិត្យការអនុវត្តផលិតកម្មរបស់សហគមន៍កសិកម្ម នៅខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានពិនិត្យការអនុវត្តផលិតកម្មដូចជា៖ (១) បន្លែ នៅសហគមន៍កសិកម្មផ្លូវមាសសាមគ្គី ឃុំផ្លូវមាស ស្រុករតនមណ្ឌល (២) ទុរេន នៅសហគមន៍កសិកម្មកសិទេសចរណ៍អភិវឌ្ឍន៍សំទ្បូត ឃុំសំទ្បូត (៣) ស្វាយ នៅសហគមន៍កសិកម្មតាសាញរុងរឿង ឃុំតាសាញ និង (៤) មាន់ស្រែ នៅសហគមន៍កសិកម្មអូរសំរិលអភិវឌ្ឍន៍ ឃុំអូរសំរិល ស្រុកសំទ្បូត និងបានជួបប្រជុំជាមួយប្រធាន/អនុប្រធានសហគមន៍កសិកម្មសរុប ៩ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។
គោលបំណង៖ (១) ស្ថានភាពនៃការដាំដុះបន្លែ ទុរេន និងស្វាយ និងចិញ្ចឹមមាន់ស្រែ និង វឌ្ឍនភាពរបស់សហគមន៍កសិកម្មដែលបានបង្កើតថ្មី (២) បញ្ហាប្រឈមរបស់សហគមន៍កសិកម្ម រួមមាន៖ ខ្វះដើមទុន និងទុនបង្វិល សម្រាប់សហគមន៍កសិកម្ម (៣) ការបណ្តុះបណ្តាលដល់សហគមន៍កសិកម្ម ពីកម្មវិធី ASPIRE-AT ធ្វើដោយ SP1 និង (៤) ការដាក់ស្នើសុំប្រាក់កម្ចីរបស់សហគមន៍កសិកម្មចំនួន ៤ និងកសិករត្រូវការប្រាក់កម្ចីនឹងលើកផែនការនៅឆ្នាំ ២០២៦ ។









