ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់សហគមន៍កសិកម្មកំពង់ប្រាសាទ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់សហគមន៍កសិកម្មកំពង់ប្រាសាទ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ដើម្បីប្រមូលទិន្នន័យរបស់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម បញ្ចូលក្នុងប្រព័ន្ធ MIS ។
លទ្ធផលសម្រេចបាន រួមមាន៖
-បានពិភាក្សា និងពិនិត្យបញ្ជីឈ្មោះសមាជិកសហគមន៍កសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាព និងប្រមូលទិន្នន័យរបស់សមាជិកសហគមន៍កសិកម្ម ដែលនៅខ្វះចន្លោះ មានដូចជា៖ លេខកូដទីតាំង លេខអត្តសញ្ញាណបណ្ណ និងរូបថត ដើម្បីធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធ MIS
-បានជម្រាបជូនថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងភូមិ អំពី ការគាំទ្រ និងសម្របសម្រួលពីកម្មវិធី ASPIRE-AT លើការទទួលបានប្រាក់កម្ចី ដែលមានការប្រាក់ទាបពីធនាគារ ARDB
-បានពិភាក្សាអំពី បញ្ហានានា ក្នុងសហគមន៍កសិកម្ម រួមទាំងភាពយឺតយ៉ាវក្នុងការចូលរួមផ្តល់ទិន្នន័យជាក់លាក់របស់សមាជិកសហគមន៍កសិកម្ម។
បន្ទាប់មក ក្រុមការងារបន្តទៅតាមចម្ការរបស់សមាជិកសហគមន៍កសិកម្ម ដើម្បីពិនិត្យ និងជំរុញការផលិតសម្រាប់ផ្សារភ្ជាប់ទីផ្សារផងដែរ។






