Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យការងាររបស់សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅខេត្តប៉ៃលិន

ពិនិត្យការងាររបស់សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានពិនិត្យដំណើរការផលិតកម្មបន្លែ និងការរៀបចំឯកសារស្នើប្រាក់កម្ចីពីធនាគារ ARDB របស់សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

លទ្ធផល៖ បានជួបកសិករចំនួន ៥នាក់ ក្នុងនោះមានស្រ្តី ៣នាក់ មានតម្រូវការប្រាក់កម្ចីសម្រាប់វិនិយោគក្នុងការពង្រីកការដាំដុះបន្លែ។ ក្រោយពីបានជួបពិភាក្សាជាមួយកសិករក្រុមការងាររកឃើញថា បញ្ហារបស់កសិករទាំងអស់ ដែលមានតម្រូវការប្រាក់កម្ចី មានទ្រព្យធានា ប៉ុន្តែទ្រព្យធានានោះជាប្លង់ បង្កាន់ដៃសម្គាល់ក្បាលដីដែលចេញដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន។ ចំពោះបង្កាន់ដៃនេះខាងធនាគារ ARDB ស្នើសុំអោយកសិករយកទៅបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបន្ថែមទៀត ដោយឡែកអាជ្ញាមូលដ្ឋាន ភូមិ-ឃុំ មិនអាចចេញលិខិតបញ្ជាក់លើបង្កាន់ដៃដែលចេញដោយមន្ទីរខាងលើបាននោះទេ ព្រោះថាបើធ្វើការបញ្ជាក់បន្ថែមស្មើនឹងធ្វើប័ណ្ណកម្មសិទ្ធថ្មី ១ បន្ថែមទៀត ។

សូមបញ្ជាក់ថា កត្តាដែលធនាគារចង់បានក្នុងការបញ្ជាក់ទ្រព្យធានា អោយមានការបញ្ជាក់បន្ថែមពីអាជ្ញាធរមូលដ្ឋានលើ (ចុងសន្លឹកប័ណ្ណកម្មសិទ្ធអចលនទ្រព្យចេញដោយមន្ទីរជំនាញខាងលើ) និងដែលអាជ្ញាធរថាមិនអាចធ្វើបានដោយគេថាខុសពីនីតិវិធីរដ្ឋបាល បានធ្វើអោយកសិករដែលមានតម្រូវការប្រាក់កម្ចី មិនទាន់អាចទទួលការសិក្សាវាយតម្លៃពីធនាគាបានទេ។

លោកទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានផ្តល់ព័ត៌មានខាងលើនេះ ជូនដល់លោកនាយកធនាគារ ARDB សាខាខេត្តបាត់ដំបង ដើម្បីពិនិត្យ និងផ្តល់យោបល់ដល់ក្រុមកសិករក៏ដូចជាកម្មវិធី ASPIRE-AT ថ្នាក់ខេត្តដែរ ដើម្បីបានជាពត៌មានសម្រាប់ជូនព័ត៌មានត្រឡប់ដល់ក្រុមកសិករគោលដៅវិញ។

 

 

Leave a Reply

Your email address will not be published.