Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា នៅខេត្តបន្ទាយមានជ័យ

ការជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា នៅខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានទៅជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់។

គោលបំណងនៃការជួបប្រជុំនេះ គឺទៅជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីពិនិត្យ តាមដានស្ថានភាព និងវាយតម្លៃសហគមន៍កសិកម្ម ព្រមទាំងផ្សព្វផ្សាយអំពីគោលការណ៍កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្តល់កម្ចីដល់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។

ការជួបប្រជុំនេះ បានពិភាក្សាលើចំនុចសំខាន់មួយចំនួនដូចជា៖

-ការរៀបចំសន្និបាតប្រចាំឆ្នាំ

-បញ្ហាប្រឈមរបស់សហគមន៍កសិកម្ម

-ការពង្រីកមុខរបរបន្ថែម

-ចំនួនសមាជិកសហគមន៍កសិកម្ម ដែលមិនទាន់គ្រប់ ១៥០ គ្រួសារ ស្នើអោយថ្នាក់ដឹកនាំបន្តផ្សព្វផ្សាយ ដើម្បីទទួលបានសមាជិកបន្ថែម

-គោលការណ៍របស់ធនាគារ ARDB អំពីការផ្តល់កម្ចីដល់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។

 

 

 

Leave a Reply

Your email address will not be published.