Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការទៅពិនិត្យដំណើរការផលិតកម្មបន្លែរបស់សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹង នៅខេត្តប៉ៃលិន

ការទៅពិនិត្យដំណើរការផលិតកម្មបន្លែរបស់សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹង នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានទៅពិនិត្យដំណើរការផលិតកម្មបន្លែរបស់សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹង នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

លទ្ធផល៖ ក្រុមការងារបានជួបជាមួយ លោក មឿន មួន ប្រធានសហគមន៍កសិកម្មបន្លែ និងសមាជិកចំនួន ៥ នាក់ ដែលមានតម្រូវការទុនកម្ចីវិនិយោគសម្រាប់ពង្រីកការដាំដុះបន្លែ។ ក្នុងចំណោមសមាជិកទាំង ៥ នាក់ មានកសិករចំនួន ២ នាក់ បានដាក់ឯកសារស្នើកម្ចីទៅធនាគារ ARDB ដោយក្នុងនោះមាន ១ នាក់ បានទទួលព័ត៌មានថា ធនាគារនឹងយល់ព្រមទំលាក់ប្រាក់កម្ចីនាពេលសប្តាហ៍ខាងមុខនេះ និងម្នាក់ទៀតកំពុងស្ថិតក្នុងការសិក្សាវាយតម្លៃ។ ចំណែកសមាជិកចំនួន ៣ នាក់ទៀត នៅមិនទាន់បានរៀបចំឯកសារដាក់ជូនធនាគារ ដើម្បីពិនិត្យ និងដំណើរការសិក្សា នៅឡើយទេ មកទល់ពេលនេះ។

លោកទីប្រឹក្សា បានលើកទឹកចិត្តឱ្យកសិករ ដែលមានឯកសារទ្រព្យធានា និងមានតម្រូវការប្រាក់កម្ចីសម្រាប់ពង្រីកផលិតកម្មរបស់ខ្លួន ច្បាស់លាស់ គួររៀបចំឯកសារនោះដាក់ជូនធនាគារ ដើម្បីពិនិត្យ ព្រោះថាការសិក្សាវាយតម្លៃផ្តល់ប្រាក់កម្ចីដោយធនាគារមានរយៈពេលយូរ។

បន្ទាប់មក ក្រុមការងារបានទៅពិនិត្យការដាំបន្លែរបស់កសិករចំនួន ២ នាក់ ដែលមានផ្ទៃដីដាំដុះបន្លែដូចជា៖ ស្ពៃក្តោប ស្ពៃផ្កា និងស្ពៃជ្រក់ចំនួន ៣,៥ ហិកតា ដែលនឹងត្រូវប្រមូលផលក្នុងខែធ្នូខាងមុខនេះ ក្នុងបរិមាណផលសរុបប្រមាណ ១១៩ តោន។

បច្ចុប្បន្ននេះតម្លៃបន្លែស្ពៃក្តោប ២០០០រៀល /គ.ក្រ ស្ពៃផ្កា ៥០០០រៀល/គ.ក្រ និងស្ពៃជ្រក់ ១៣០០រៀល/គ.ក្រ។

តាមការពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារ សមាជិកសហគមន៍កសិកម្មដែលកសិករខាងលើនេះ គឺជាកសិករដែលមានសក្តានុពលដោយពួកគាត់ជាអ្នកដាំបន្លែវិលជុំសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងមានសមាជិកសហគមន៍កសិកម្ម ដែលជាអ្នកដាំបន្លែដូចពួកគាត់ក៏ជាអ្នកទទួលទិញបន្លែពីសមាជិកសហគមន៍កសិកម្ម ដោយលើកយកទៅលក់បោះដុំតាមទីផ្សារនានាក្នុងស្រុក មាននៅស្រុកបវេល ផ្សារបាត់ដំបង ប៉ៃលិន និងសៀមរាបខ្លះៗផងដែរ។

 

 

 

 

 

Leave a Reply

Your email address will not be published.