October 31, 2025
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៣៤ នាក់ ក្នុងនោះស្រ្តី ១៨ នាក់។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពី គោលការណ៍ និងនីតិវិធីឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ជូនដល់សមាជិកសហគមន៍កសិកម្ម។




