Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម នៅខេត្តព្រះវិហារ

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម នៅខេត្តព្រះវិហារ

 

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍ នៅឃុំស្ដៅ ស្រុកសង្គមថ្មី សហគមន៍កសិកម្មគីរីរតនៈសាមគ្គី នៅឃុំរតនៈ ស្រុករវៀង សហគមន៍កសិកម្មរក្សាស្ទឹងសែនសាមគ្គី នៅឃុំរក្សា ស្រុករវៀង សហគមន៍កសិកម្មសាមគ្គីរុងរឿង នៅឃុំរុងរឿង ស្រុករវៀង សហគមន៍កសិកម្មបុប្ផាចន្ទីរួសរាន់មានជ័យ នៅឃុំរួសរាន់ ស្រុករវៀង សហគមន៍កសិកម្មសែនគង់អភិវឌ្ឍន៍ នៅឃុំចំរើន ស្រុកសង្គមថ្មី និងសហគមន៍កសិកម្មរណៈសិរ្យព្រះខ័ណអភិវឌ្ឍន៍ នៅឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះស្រ្តី ១៥ នាក់។

 

គោលបំណង នៃការជួបប្រជុំនេះគឺ ដើម្បីប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងប្រព័ន្ធ MIS នៃកម្មវិធី ASPIRE-AT ។

 

ទិន្នន័យទាំងនោះ គឺជារបស់សមាជិកសហគមន៍កសិកម្ម មានដូចខាងក្រោម៖

១-ឈ្មោះសមាជិកសហគមន៍កសិកម្ម

២-អត្តសញ្ញាណប័ណ្ណ

៣-លេខទូរសព្ទ

៤-ស្ថានភាពក្រីក្រ

៥-ពិការភាព

៦-ទំហំផ្ទៃដីផលិតកម្មជាក់លាក់ ។ល។

 

 

 

 

Leave a Reply

Your email address will not be published.